នារី​ជាង​អ៊ុតសក់​ ​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន សង្ស័យ​មាន​វិបត្តិ​ស្នេហា

ភ្នំពេញ៖ នារីម្នាក់បានចងកសម្លាប់ខ្លួនក្នុងផ្ទះជួលកាលពី​វេលា​ម៉ោង១០និង៤៥នាទី​យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុច​បន្ទប់​ជួល​លេខ០០៣ ជាន់​ទី១ ផ្លូវ​លេខ១០០៣ ស្ថិតក្នុង​ក្រុមទី៧ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សព​ជនរងគ្រោះ​មានឈ្មោះ ខាត់ សុ​ម៉ាលី ភេទ​ស្រី អាយុ២០ឆ្នាំមុខរបរជាងអ៊ុតសក់និងជា​អតីត​បុគ្គលិក​ខារ៉ាអូខេ​ប៊េ​ស ស្តារ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​ពាង ឃុំ​មង​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹង​ថា​នារី រងគ្រោះ​នេះ​បានមក​រស់នៅ​បន្ទប់​ជួល​កើត​ហេតុនេះ​តែម្នាក់ឯង អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ហើយ​ពីមុនមក​ជនរ​ង​គ្រោះ​គឺជា​បុគ្គលិក​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​ប៊េ​ស​ស្តារ តែ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ​នារី រងគ្រោះ​មិនបាន​ទៅធ្វើ​ការ​អ្វី​នោះទេ។នៅថ្ងៃកើតហេតុនាងចេញទៅហូបអាហារខាងក្រៅជាមួយមិត្ត ភក្តិ លុះត្រឡប់មកវិញ ​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​បាន​យក​ខ្សែ​ចងក សម្លាប់ខ្លួន​ជាប់​និង​ចំរឹង​បង្អួច​នៅក្នុង​បន្ទប់​ស្លាប់​បាត់តែម្តង ទើបបង្កការឆោឡោ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *