សិស្សសាលាសុវណ្ណាភូមិ​បង្កើត​ក្រុម​ចេញឆក់ទូរស័ព្ទ​បានសម្រេច តែត្រូវនគរបាលក្រុងតាខ្មៅក្របួចជាប់បានម្នាក់

ខេត្ត​កណ្តាល៖​ ក្រុមចោរឆក់​៤នាក់ ក្នុង​ម្នាក់ជាសិស្សសាលាសុវណ្ណាភូមិ បានចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ​ពីម្តាយនិងកូនបីនាក់ បានសម្រេច តែត្រូវ​កម្លាំង​នគរបាលក្រុងតាខ្មៅ តាមក្របួចជាប់បានម្នាក់ជាសិស្សរៀននៅសាលាសុវណ្ណាភូមិ ខណៈ​ដែលធ្វើសកម្មភាព​ រួចម្ចាស់ទូរស័ព្ទ​បានស្រែកឆោរឡោរ ផ្អើលដល់​កម្លាំងនគរបាល​ក្របួចបានម្នាក់ភ្លាមៗ តែម្តង។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧និង១០នាទី យប់ នៅចំណុចកែងស្តុបអា០៩ ស្ថិតក្នុងភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនល្មើសមានគ្នា០៤នាក់ទី០១ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាសុវណ្ណាភូមិ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ និងបក្ខ​ពួក​៣​នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ្ណ។ ចំណែកឯជនរងគ្រោះមានឈ្មោះទី លីសង័ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតុូម៉ាកស្មាស់ ពណ៌​ខ្មៅ ជិះគ្នាបីនាក់ ម្តាយនិងកូន លុះដល់កន្លែងកើតហេតុ ក្រុមចោរឆក់មានគ្នាបួននាក់ ម្នាក់ជាសិស្សសាលាសុវណ្ណាភូមិបានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះបានទូរស័ព្ទដៃម៉ាកiphone06 មួយគ្រឿង ធ្វើអោយជនរងគ្រោះស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជុំវិញនោះបាន ជិះដេញតាម ខណៈ​នោះ​ក្រុមចោរភ័យ​ឆោរឡោរ ។ហើយក្រុមចោរបានដកកាំភ្លើងពីចង្កេះបាញ់សំដៅទៅលើប្រជាពលរដ្ឋ និងសមត្ថកិច្ចតែសំណាងល្អ កាំភ្លើងនោះ​មិន​ផ្ទុះ ធ្វើអោយប្រជាពលរដ្ឋដេញតាមជាមួយសមត្ថកិច្វចាប់បានម្នាក់ និងបីនាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ជំនាញកំពុងកសាងសំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បីចាត់ការតាមផ្លូវច្បាប់​ ចំណែកឯ​បក្ខពួក​៣នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​នោះ​កម្លាំង​នគរ​បាល​ក្រុង​តាខ្មៅ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កំពុង​ដុតដៃ​ដុតជើង​តាម​ដាន​ស្រាវ​ជ្រាវ​ ឃាត់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *