រថយន្តហុីយ៉ាន់ដាយរ៉ឺយ៉ែថតចេញពីការាំស្រុកជ្រុលបុលរថយន្តmorning រងការខូចខាត

ភ្នំពេញ៖​ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងរ៉ឺយ៉ែថយចេញពីការាំ​សជ្រុលបុករថយន្តmorning បណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១១ខែមិថុនា​ឆ្នាំ២០១៨​ នៅចំណុចមុខវត្តជន្លង់ម្លូ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទះ​ ខណ្ឌពោធិ៍សែនជ័យ។

​តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកmorning ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2T 1990 បើកបរដោយស្ត្រីម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៍ស​ ពាក់ស្លាកលេខព្រះសីហនុ​ 3A 0650 បើករ៉ឺយ៉ែថតក្រោយ​ ចេញពីយាន្តដ្ឋានយីហោ​ ច័ន្ទ​ធារ៉ា​ ដោយមិនប្រយ័ត្នក៏ជ្រុលបុករថយន្តmorning ចំពីចំហៀងខាងស្តាំផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំ​ តែសំណាងមិនមានមនុស្សរងរបួសនោះទេ​។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាតែមិនត្រូវទើបសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *