ជិះ​ម៉ូតូ​បញ្ច្រាស់ផ្លូវ​ជ្រុល​ទៅបុកម៉ូតូមួយទៀត ស្លាប់ម្នាក់របួសធ្ងន់០២នាក់

ខេត្ត​កណ្តាល៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងពីនាក់ទៀតបានរងរបួសធ្ងន់ ខណះដែលបើកម៉ូតូមិនគោរពផ្លាកសញ្ញាហាមឃាត់ បណ្តាលអោយទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខយ៉ាងពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ០៥ នាទី យប់ នៅចំណុចខាងមុខយានដ្ឋានយីហោ សុរាយុធ អូតូ​ រីភែ លើផ្លូវជាតិ  លេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

លោកវរសេនីយ៍ ស កែវពិសិដ្ខ អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថាជនរងគ្រោះទី០១.ឈ្មោះ ឈួន ឈឿន ភេទប្រុស អាយុ​៣២ឆ្នាំ នៅភូមិលៀក ឃុំគោកត្រប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្លាប់ ទី០២ឈ្មោះ ស៊ាន តុលា​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ នៅផ្ទះជួលភូមិលេខ២ ឃុំស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល មានទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃគយ ឃុំគោកខ្ចក​ ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង​ និងទី០៣ឈ្មោះ ឆើត​ ស្រីណែត ភេទស្រី អាយុ​១៧ឆ្នាំ នៅភូមិព្រែកសំរោង៣សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ​ អ្នកទាំងពី រងរបួសធ្ងន់។

លោកអធិការបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125 ស៊េរី​ឆ្នាំ២០១៨ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខកណ្តាល1X-5989(មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់)អ្នកបើកបរឈ្មោះ ឈួន ឈឿន ភេទប្រុស បើកបរក្នុង​ទិសដៅ​ពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125 ស៊េរី​ឆ្នាំ​២០១៦ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1DM-0961(មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់)អ្នកបើកបរ​ឈ្មោះ​ ស៊ាន តុលា​ ភេទ​ប្រុស​(រងរបួសធ្ងន់ត្រូវបានរថយន្តរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ)និង​មានអ្នក​រួមដំណើរ​ជាមួយ​ម្នាក់​ ឈ្មោះ​ ឆើត​ ស្រីណែត ភេទស្រី (រងរបួសធ្ងន់ត្រូវបានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ)បើកបរក្នុងទិសដៅពីជើងមកត្បូង។

​បច្ចុប្បន្ន​នេះ​មធ្យោបាយដែលពាក់ព័ន្ធ​ត្រូវ​កម្លាំង​នគរ​បាល​យកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *