ការ​ងារ​មិន​ប្រឹង​ធ្វើ​គិត​តែ​ដើរ​ចែក​ចាយ​សារធាតុញៀន​ត្រត្រូវ​កម្លាំង​បាលប៉ុស្តិ៍ប៉ុស្ត​បង្ក្រាប​

ភ្នំពេញ៖​ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនមួយចំនួនធំ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង ០០នាទី
ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ត្រង់ចំនុចដីលក់លៀស ផ្លូវលំក្រុមទី៣ភូមិថ្មគោលទី៣សង្កាត់ចោមចៅទី២ខណ្ឌពោធីសែនជ័យ។

ជនសង្ស័យឈ្មោះពៅ វ៉ារិន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅបន្ទប់ជួលភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ។

វត្ថុតាងចាប់យករួមមាន ក្រាមសរថ្លាចំនួន១១កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀន) និងទូរស័ព្ទ១គ្រឿងម៉ាក ATS ពណ៍ខ្មៅ ។

ករណីនេះកម្លាំងនគរបាល​ប៉ុស្តិ៍កំពុងកសាងសំណុំរឿងត្រៀមបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *