និស្សិត​ខូច​ចិត្ត​ធ្វើអត្តឃាតចងកសម្លាប់ខ្លួន សង្ស័យ​ឥទ្ឋិពលនៃគ្រឿងញៀន

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះត្រួតពិនិត្យកាលពីវេលាម៉ោង ៥និង១៥នាទី ព្រឹក​ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ 16AEo + E1 តាមបណ្ដោយផ្លូវលេខ៣៨៤ ក្រុម៤១ សង្កាត់ទួលស្វាយព្រៃ១។

និស្សិតដែលចងកនេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ តាត ច័ន្ទមិនា អាយុ២៧ឆ្នាំ ស្នាក់នៅ​ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើត នៅស្រុកអង្គជ័យ ខេត្តកំពត។

តាម​ប្រភព​ព័ត៌មានពី​បុរស​ម្នាក់​ឈ្មោះ តាត សាមូល ដែលជាឪពុក បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង ប្រហែល៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ ទើបតែត្រឡប់មកពីស្រុកវិញ មកផ្ទះជាធម្មតា និងបានចូលបន្ទប់ដេក។រហូតដល់ម៉ោង១០យប់ថ្ងៃដដែល កូនរបស់គាត់ក៏បានដើចេញមកក្រៅ ជក់បារីរហូតដល់ម៉ោង​១០និង៣០នាទី ទើបត្រឡប់ចូលបន្ទប់វិញ​។​លុះ​ដល់​ម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ព្រឹកគាត់ក្រោកពីដំណេក ដើម្បីទៅហាត់ប្រាណ ក៏ដើរចូលទៅមើលកូន ទើបដឹងឃើញកូនរបស់ខ្លួន ចងកនឹងចំរឹងបង្អួច មិនដឹងស្លាប់តាំងពីពេលណាទេ ហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

តាមសម្តីលោក​នាយប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ១ បានប្រាប់អោយដឹងថា ក្រោយពីទទួលដំណឹងថា មានករណីចងកសម្លាប់ខ្លួន ក៏បានចុះមកកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសព​ថែម​ទាំង​ស្តាប់​ការៀបរាប់ឪពុករបស់សពបានឲ្យដឹងថា កូនប្រុសរបស់ខ្លួនធ្លាប់ប្រើប្រាស់ គ្រឿងញៀន កន្លងមកនេះ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទំនាក់ទំនង ការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និង សន្និដ្ឋានថា ករណីខាងលើនេះ ជាករណីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ពិត​ប្រាកដ​មែន​។ចំណែកសពត្រូវ​កម្លាំងនគរបាល​ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *