លោកឌី រ័ត្នខេមរុណ បន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋទីទ័លក្រ ៥០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ១

រាជធានីភ្នំពេញ ៖ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកកបាទកម្ពុជាប្រចាំខណ្ឌ នៅវេលាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋទីទ័លក្រ និងជួបការលំបាកចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយចែកជូនពលរដ្ឋ៥០គ្រួសាររួមមាន ៖ អង្ករ ១បាវ . ទឹកត្រី ១យ៉ួរ. ទឹកស៊ីអ៉ីវ ១យួរ. ទឹកសុទ្ធ ១យួរ.មី ១កេះ និងគ្រឿងសំភារះ ផ្ទះបាយ ១ឈុត ទេយ្យទាន ១កញ្ចប់ រួមទាំងថវិកា ៣ ម៉ឺនរៀលផងដែរ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ថ្វីត្បិតតែអំណោយដែលបានចែកជូននៅពេលនេះវាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះទុក្ខលំបាករបស់បងប្អូនមួយកម្រិតផងដែរ ។ លោកប្រធានអនុសាខាបន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាអោយបានដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ ផ្ញើរក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៥០គ្រួសារផងដែរ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរាំរៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ៕បញ្ហា​

Leave a Reply

Your email address will not be published. Required fields are marked *