ក្មេងស្រីអាយុ១៤ឆ្នាំដេកស្លាប់ដោយគាំងបេះដូង

ខេត្តបាត់ដំបង: ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានដេកស្លាប់ក្នុងផ្ទះដោយគ្មានដឹងមូលហេតុ បង្កភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែប.សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះល្វែងផ្សារ១៣មករា ក្នុងក្រុមទី៣៧ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីក្មេង ។
នគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វុន សៀវលិញ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

តាមការបញ្ជាក់របស់ឈ្មោះ វុន ហុយ ភេទប្រុស អាយុ៥០ឆ្នាំ ដែលត្រូវជាឪពុកបង្កើតបាន បញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កូន របស់ខ្លួនឈ្មោះ វុន សៀវលិញ អាយុ១៤ឆ្នាំរូបនេះបានហូបបាយរួចក៏ឡើងទៅលើបន្ទប់សម្រាកដូចសព្វមួយដង។ លុះព្រឹកឡើងថ្ងៃកើតហេតុ មិនឃើញកូនចុះមកក្រោមខ្លួនក៏ឡើងទៅដាស់តែកូនមិនភ្ញាក់ ហើយក៏មានការសង្ស័យបានយកកូនសោទៅចាក់បើកបន្ទប់ដែលកូនសម្រាកឃើញកូនសម្រាកខ្លួនក៏ដាស់កូនទើបដឹងថា កូនស្លាប់បាត់ហើយ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុង បានចុះទៅ កន្លែងកើតហេតុនិងពិនិត្យរាងកាយសាកសពមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ចំពោះករណីនេះយើងអាចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺខ្យល់គរ គាំងបេះដូង រួចបាន ប្រគល់សាកសពឲ្យទៅឪពុកបង្កើត ធ្វើបុណ្យ តាមប្រពៃណីនៅលំនៅដ្ឋាន៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *