ប្រាប់ថាកុំឲ្យជិះ តែកូនប្រុសមិនស្តាប់ លួចជិះទៅចូលរថយន្ត រងរបួសបាក់ជើង

ភ្នំពេញ ៖ យុវជនម្នាក់ ម្តាយបានហាមហើយ ហាមទៀតថា មិនឲ្យជិះម៉ូតូតាមផ្លូវ ទីប្រជុំខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ តែកូននៅតែមិនបានស្តាប់ ទោះជាម្តាយប្រាប់ហើយនៅតែ លួចយកម៉ូតូជិះ ទៅរកម្តាយនៅរោងចក្រ បែជាជួបគ្រោះថ្នាក់តាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្តាំ។ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ នៅក្នុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលរងគ្រោះខាងលើមានឈ្មោះ សម លីហ្សា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះ ម៉ៅ សារ៉ូ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ក្បែរកន្លែងកើតហេតុ មានទីលំនៅ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ  ។ 

តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋបានឲ្យដឹងដែរថា ក្មេងប្រុសខាងលើ  មុនកើតហេតុ គេឃើញជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-1079 តាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវវឹង ទៅឆ្វេងដៃ កាត់ពីមុខរថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3239 បើកពីជើងទៅត្បូង រកតែហ្វ្រាំងមិនទាន់ផង ទើបបុកម៉ូតូជាប់ពីក្រោម តែម្តង បណ្តាលឲ្យក្មេងខាងលើ បាក់កជើងស្តាំ ។

តាមសម្តីស្រ្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា ស្ថានភាពផ្លូវ មិនអាចឲ្យគាត់បើករថយន្តលឿនបានទេ ម្យ៉ាងក្នុងរថយន្តមាន មនុស្សកូនខ្ចីទើបសម្រាល ទើបបើកចេញពីមន្ទីរពេទ្យ ក្នុងគោលបំណង់ទៅផ្ទះនៅឯខេត្តកំពត លុះមកដល់ចំណុចខាងលើ ម៉ូតូក្មេងរងគ្រោះ បើកឆ្លងផ្លូវកាត់ពីមុខ ធ្វើឲ្យគាត់ហ្វ្រាំងមិនជាប់ទើបបណ្តាលឲ្យបុក ។

តាមសម្តីម្តាយក្មេងរងគ្រោះវិញ បានឲ្យដឹងថា គាត់បានហាមកូន រាល់ថ្ងៃ មិនឲ្យជិះម៉ូតូ ឡើងតាមផ្លូវ ជាតិឫ ទីប្រជុំជនទេព្រោះ ខ្លាចបង្កគ្រោះថ្នាក់ កូនរូបនេះនៅតែមិនស្តាប់ លួចសោម៉ូតូជិះ មកកន្លែងម្តាយធ្វើការ បែជាមកជួបគ្រោះថ្នាក់បែបនេះទៅវិញ ។

ក្រោយកើតហេតុត្រូវបានរថយន្តសង្រ្គោះមន្ទាន់ ដឹកយកទៅ ព្យាបាល ចំណែកឯភាគីរថយន្ត ខិតខំព្យាយាម សម្របសម្រួលទៅតាមជួយមើល ស្ថានភាពជម្ងឺ ជាមួយដែរ ។

សូម​បញ្ជាក់​ថា​ ម្ចាស់​រថយន្ត​កំពុង​ឆ្ងល់​ ឲ្យគាត់ធ្វើយ៉ាងម៉េច បើ​បើកម៉ូតូកាត់មុខពីទទឹងរថយន្តបែបនេះ។

បច្ចុប្បន្ន​នេះ​រថយន្ត​និង​ម៉ូតូ​រងគ្រោះ​កំពុង​រង់ចាំ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *