រថយន្តបុកនិងកិនអ្នកជិះម៉ូតូធូដេស្លាប់នៅលើស្ពាន៥មករា

ភ្នំពេញ៖ មានឧប្បត្តិហេតុរថយន្តបុក​ម៉ូតូ រួច​កិន​យុវជន​ម្នាក់​ស្លាប់​នៅលើ​ស្ពាន៥មករា នៅ​ភ្នំពេញកាលពី​ម៉ោង៨យប់​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​លើ​ស្ពាន​អាកាស៥មករា​ខាងលិច ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ(សព)មានឈ្មោះ ឆៀម ធារ៉ា អាយុ២១ឆ្នាំ រស់នៅ ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុន​ឯកជន​ស៊ុន លី​ប្រភេទ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ៣៥កៅអី​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ត្រាវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-7920 បើក​របរ​ដោយ​បុរស​ម្នាក់ ឈ្មោះ​ស៊ឺ សំបូរ អាយុ៣៣ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅលើ​រថយន្ត ម្តុំ​ផ្ទះ​ឯកឧត្ដម ជា​សុផារ៉ា តាម​បណ្តោយ​ផ្លូវ៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ ខណ​ឬ​ស្សី​កែវ មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរៀប បាន​បើក​ចេញពី​ម្តុំ​ក្តាន់​ពីរ​បំណង ទៅយក​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​សហព័ទ្ធ​រុស្សី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ខណៈ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក ម៉ូតូ​មួយគ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX-7165 បើកបរ​ដោយ​បុរស​ម្នាក់ ស្រប​ទិសដៅ​គ្នា ពីក្រោយ​បណ្តាល​ឲ្យ​កិន​ចំក្បាល​ធ្លាយ​ខួ​ល​ស្លាប់​នៅនឹងកន្លែង។ ភ្លាមៗនោះ​រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេចខ្លួន បាន​ប្រមាណ​ជាង១០០ម៉ែត្រ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *