បើកម៉ូតូលឿនដូចហោះ បុកគោឆ្លងផ្លូវងាប់មួយក្បាល អ្នកបើកម៉ូតូរបួសធ្ងន់

កណ្តាល៖មាន ហេតុការណ៍​បុរសម្នាក់ បើកម៉ូតូធំលឿនដូចហោះជ្រុល​ទៅបុក​គោ​មេមួយក្បាលកំពុងរត់​ឆ្លងផ្លូវ លាន់​សូរ​តែ​ផាំង​បណ្តាលអោយ​មេគោ​មួយ​ក្បាល ងាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​បុរស​ម្នាក់​អ្នកបើក​ម៉ូតូ​របួសធ្ងន់ និងម៉ូតូរងការ ខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ ​បានកើត​ឡើង នៅ​ថ្ងៃទី ១៧ មិថុនា ២០១៨នេះ ស្ថិត​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ អ្នករងរបួសដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត និងគោងា ត្រូវសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *