ស្រវឹង​ស្រា​ងោកមួយភាំងបុកចូលយានដ្ឋាន ជួសជុលរថយន្ត និងផ្ទះលក់គ្រឿងសំណង់ ស្លាប់ក្មេងស្រីម្នាក់​ព្រម​ទាំង​៦នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរដោយ តៃកុងស្រវឹងស្រា ហើយល្បឿនយ៉ាងលឿនស្រាប់តែងោកមួយភាំងរ៉េចង្កូតមកខាងឆ្វេងដៃបុកចូលផ្ទះ យានដ្ឋាន ប៊ុន ថុល  ជួសជុលរថយន្តគ្រប់ប្រភេទ នៅមិនទាន់អស់ល្បឿនក៏ជ្រុលបុកដល់ផ្ទះលក់គ្រឿងសំណង់គ្រប់ប្រភេទ​ យីហោ​ ទ្រីសុខុម  ហៅ(តាំងគង់) បណ្តាលឲ្យរងការខូចខាតនៅរថយន្តចំនួន៣គ្រឿង និងមានក្មេងស្រីម្នាក់អាយុ១៤ឆ្នាំបានគៀបជាប់ស្លាប់ភ្លាមៗនៅនិងកន្លែងនិងមានអ្នករងរបួសធ្ងន់ស្រាលចំនួន៦នាក់ទៀត។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៨ ត្រង់ចំណុចជិតបន្ទាយកងទ័ព ង ៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូងក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ(សព)មានឈ្មោះ ហុក គីមឆាយ   ភេទ ស្រី  អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវិទ្យាល័យ ហ៊ុន សែនជម្ពូវ័ន ថ្នាក់ទី៧ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ខ្ចៅទី៣ឃុំខ្ចៅ ស្រុកកង មាស ខេត្តកំពង់ចាម។ឪពុកឈ្មោះ ហូ ប៉ុនថុល  ភេទប្រុស មុខរបរ ជាងឡានម្តាយមានឈ្មោះ ស្រេង សក្ខិណា  ភេទស្រី មុខរបរ នៅផ្ទះរស់នៅកន្លែងកើតហេតុខាងលើ ។ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ក្បាលពណ៌ស មានស្លាកលេខ ព្រះសីហនុ4A.1183 និងខាងកន្ទុយមានស្លាកលេខព្រះសីហនុ3A.2588យ៉ាងលឿនដោយស្ថានភាព ស្រវឹង តាមបណ្តោយផ្លូវជាតិលេខ ៣ ទឹសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ងោករ៉េចង្កូតមកខាងឆ្វេងដៃ បុកចូលយានដ្ឋានជួសជុលរថយន្តនិងជ្រុលបុកចូលដល់ផ្ទះលក់គ្រឿងសំណង់មួយទៀតបណ្តាលឲ្យខ្ទិចរថយន្តចំនួន៣ គ្រឿង រថយន្តទីមួយម៉ាកម៉ាសឺដេស SLK 230ពណ៌លឿងមានស្លាកលេខ ភ្នំពេញ2AI.6163 រថយន្តទី២ ម៉ាក តាកុមារ ពណ៌ទឹកប្រាក់មានស្លាកលេខភ្នំពេញ2.AR1907និងរថយន្តទី៣ម៉ាកកូឡាពណ៌ទឹកប្រាក់មានស្លាកលេខ ភ្នំពេញ2M.8719និងខូចខាតសម្ភារះមួយចំនួនធំ។ចំណែកមនុស្សស្លាប់ក្មេងស្រីម្នាក់និងរងរបួសចំនួន៦នាក់ ស្រី៣ប្រុស៣ ដែលអង្គុយលេងជុំគ្នានៅក្នុងផ្ទះ ហើយក៏ មានរថយន្តសង្គ្រោះមកដឹកយកអ្នករងរបួសទៅមន្ទីរ​ពេទ្យភ្លាមៗ​ ខណៈ​នោះតៃកុងបំរ៉ុងរត់តែត្រូវ​កម្លាំង​នគរបាល​ចាប់បានយក មកប៉ុស្តិ៏នគរបាលចោមចៅទី២។

ក្រោយពីកើតហេតុ​កម្លាំង​នគរបាល​ជំនាញចុះមកវាស់វែងយក រថយន្តបង្កនិងតៃកុងឡានទៅរក្សារទុករងចាំដោះស្រាយគ្នាទៅតាមនិតិវិធីនៃច្បាប់ ។ចំណែកសាកសព​ត្រូវ​កម្លាំង​នគរបាល​ធ្វើសំណុំបែបបទប្រគល់ឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *