ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦ នេះបានបើកប្រតិបត្តិការចុះឆែកឆេរបន្តក្នុងក្រុមហ៊ុន «ខេមត្រេនស៊ីប អ៊ីមផត» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ដែលជា ក្រុមហ៊ុននាំចូលភ្លុកដំរីពីនិង ឈើហ៊ុបធំៗពីប្រទេសអាហ្វ្រិកយ៉ាងច្រើនសន្ធឹក បម្រុងយកទៅលក់នៅប្រទេសចិន ។
សមត្ថកិច្ចចម្រុះទាំងនោះរួមមានអគ្គនាយដ្ឋានគយ សហការជាមួយរដ្ឋបាលព្រៃឈើ តែ គេមិនទាន់បានលទ្ធផលបែបណានោះ គ្រាន់តែឃើញកម្លាំងបានយករថយន្តទៅស្ទូចឈើហ៊ុបធំៗដាក់លើរថយន្ត ដើម្បីឆែកបន្តរហូតដល់ថ្ងៃរសៀល ក៏មិនទាន់រួចរាល់និងទទួលលទ្ធផលទេ ៕ អូន ធួក
