កុដិព្រះសង្ឃ​មួយ​អង្គ​នៅ​វត្ត​លង្កា​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​គ្មាន​សល់

ភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ កុដិ​ព្រះសង្ឃយ៉ាងសន្ធោសន្ធៅអស់ចំនួនមួយខ្នងដ៏ធំនៅក្នុងវត្តលង្កា ដោយបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងសមត្ថកិច្ចនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាម​ព័ត៌មាន​ពីព្រះសង្ឃបានប្រាប់ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ដំបូងឡើយ គឺផ្ដើមចេញពីទុសេខ្សែភ្លើងលើកុដិ​លេខ៤ ហើយក៏បង្កចេញជាអណ្ដាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ​ ខណៈ​នោះ ព្រះសង្ឃក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចេញមក​ ដើម្បីជួយបាញ់ពន្លត់។ បន្ទាប់​មក​កម្លាំង​នគរបាល​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​សហការ​ជាមួយ​ខណ្ឌ​ចំការមន​ចេញ​មក​ជួយ​បាញ់​ពន្លត់​វិញ​នៅវេលាម៉ោង២ និង១០នាទីរំលងអាធ្រាតថ្ងៃដដែល ។

ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីទុសេខ្សែភ្លើង ទើបបង្កឲ្យមានអគ្គិភ័យឆេះអស់កុដិមួយខ្នងនិងមានការខូចខាតម៉ូតូចំនួន៣គ្រឿង​ព្រម​ទាំង​សំភារៈក្នុងកុដិ​មួយចំនួនធំ តែមិនបង្កឲ្យព្រះសង្ឃ និងកម្លាំងសមត្ថកិច្ចដែលចុះជួយពន្លត់ រងរបួសនោះទេ៕​ បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *