ចោរឆក់ជនបរទេសអស់លុយជាង៣០០០០ដុល្លារ​អាមេរិក​ទាំងព្រឹកនៅខណ្ឌទួលគោក

ភ្នំពេញ ជនបរទេសម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេចទាំងព្រឹកខណះពេលកំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍​ឆក់ទាំងព្រឹកនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ហៅផ្លូវព្រះ

មុន្នីរ៉េតសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពីជនបរទេសដែលចេះនិយាយភាសា​ខ្មែរ​តិច​ៗបាន​អោយ​ដឹង​ថា​ រូបគាត់មកស្នាក់នៅស្រុកខ្មែរច្រើនឆ្នាំហើយដោយប្រកបមុខរបរជាអ្នកជំនួញហើយនៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរចេញពីផ្ទះរបស់គាត់នៅសង្កាត់ចតុមុខខណ្ឌដូនពេញតាមឡាំប៉ាដាឥណ្ឌាក្នុងគោលដៅឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរទៅប្រទេសកំណើតរបស់គាត់។ លុះដល់ចំ​ណុច​ស្តុបផ្សាដើមគរផ្លូវ២១៧ហៅផ្លូវព្រះមុន្នីរ៉េតក៏លេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់យកលុយអស់ជាង៣០០០០ដុល្លាបាត់ដោយសុវត្ថិ​ភាព​ ភ្លាមៗនោះរូបគាត់ក៏បានប្រតាយប្រតប់ជាមួយក្រុមចោរបណ្តាលអោយរូបនេះរងរបួសរលាត់ដៃរលាត់ជើង។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ទី១តែដោយរឿងនេះមិនមែនកើតឡើងនៅ​ទឹក​ដី​របស់​ខ្លួន​ក៏បានអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលបឹងសាឡាងវិញ។

​សូម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថខណ្ឌទួលគោកមេត្តាដាក់កម្លាំងល្បាតនៅទីកន្លែងដែលក្រុមចោរដដែលឆក់នៅទីតាំងដដែលផងកុំអោយពួកគាត់រងគ្រោះដោយក្រុមចោរឆក់បែបនេះទៀតអី៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *