ឥឡូវ​សាហាវ​ណាស់​!នារីកោសជប់លួច​លុយ​ភ្ញៀវ​ស្ទើរ​គ្រប់​ទី​កន្លែង​ចូល​ប្រុងប្រយ័ត្ន​

ភ្នំពេញ បុរសម្នាក់មិនស្រួលខ្លួនជិះម៉ូតូចូលទៅកោសជប់ត្រូវនារីកោសជប់លួចប្តូរលុយពិត​ដាក់ដុល្លារសែនខ្មោចអោយវិញ។ហេតុការណ៍​លួចដូរលុយខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ស្ថិតក្នុងហាងម៉ាស្សាកោសជប់​ យីហោ​ ម៉ាស្សា​ កោស​ជប់​ ១០០០០៛​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៣រសង្កាត់ស្ទឹងមានជយ័ទី៣ខណ្ឌមានជយ័។

តាមសម្តីបុរសដែលត្រូវគេលួចដូរលុយខ្មោចអោយដោយសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់មិនស្រួលខ្លួនក៏បានជិះម៉ូតូចូលអោយនារីដែលនៅហាងខាងលើកោសជប់អោយ​ ខណៈ​នោះនារីដែលកោសជប់អោយគាត់ដោះខោជើងវែងភ្ជួរនិងជញ្ជាំងហើយក៏អោយគាត់ពោបផ្កាប់មុខរួចក៏ជប់ខ្យល់អោយគាត់​ស្រប​ពេល​ដែលគាត់ដេកផ្កាប់​មុខនារីម៉ាស្សាខាងលើបានធ្វើសកម្មភាពលួចដូរលុយដុល្លារ៍សែនខ្មោចអោយគាត់វិញចំនួន៤០០ដុល្លារ។​

ក្រោយពេលរូបគាត់បានកោសជប់រួចរាល់រួចលើកខោយកមកស្លៀកវិញបំរុងនិងយកលុយអោយថ្លៃកោសជប់ស្រាប់តែឃើញលុយសែនខ្មោច​ បាត់ដុល្លាមែនទែនអស់រលីងទើបមានការឆោរឡោរជិះម៉ូតូទៅប្តឹង​នគរបាល​ប៉ុស្ដិ៍​អូបែកក្អមអោយជួយអន្តរាគមន៏។ ភ្លាមៗនោះនគរបាលប៉ុស្តិ៍អូរបែកក្អមបានអោយបុរសខាងលើជូនទៅចង្អុលកន្លែងកោសជប់តាមពិតនៅទឹកដីខណ្ឌមានជ័យ​សង្កាត់ស្ទឹងមានជយ័៣សោះ។ ប៉ុន្តែទោះជាខុសទឹកដីយ៉ាងណាក៏ដោយក៏កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អបានអោយនារីម៉ាស្សាយកលុយដុល្លារ​ពិត​មកប្រគល់អោយបុរសខាងលើចំនួន៤០០ដុល្លារវិញភ្លាមៗផងដែរ៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *