នគរបាលប៉ុស្តិ៍នគរបាលកាកាប២ឃាត់ខ្លួនបុរសម្នាក់ករណីប៉ុនប៉ងប្រព្រឹត្តអំពើលួច

ភ្នំពេញៈ នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នេះនៅវេលាម៉ោង០៣និង០០នាទី​ច​ទាប​ភ្លឺ​នៅចំណុចផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ នគរបាលប៉ុស្តិ៍កាកាប២ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បិតអ្នកដទៃ។ដកហូតបានសោរខ្សៀរ លេខ១០ ចំនួន១ដើម និងផ្លែទុលវីសកែច្នៃចំនួន 2 ដើម។

ជនសង្ស័យខាងលើមានឈ្មោះ ផា​ នីជុន សំសាវីន ភេទប្រុសអាយុ 47 ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូចឃុំកូប ស្រុកសិរីសោភ័ណខេត្តបាត់ដំបង។ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ថាយ ភេទប្រុសអាយុ 35 ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ 323 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ (ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង)។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេលកើតហេតុនៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2018 វេលាម៉ោងប្រហែល 10 ព្រឹកជនសង្ស័យខាងលើបានមកជួលបន្ទប់គេង(បន្ទប់លេខ 6 ជាន់ទី 2 )នៅផ្ទះសំណាក់យីហោ ថាយ ហេង ស្ថិតនៅភូមិក្បាលដំរី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ព្រម​ទាំង​បន្តគេងរហូតដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨វេលាម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ហើយដោយមានទទូលកន្សែងលើក្បាល(នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាពដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ)ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឲ្យសង្ស័យ។​បន្ទាប់មក​អ្នកយាមបានបិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់។លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង ៧ និង៤០ នាទីព្រឹកផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់ក៏ឃើញសភាពគួរឲ្យសង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី 2 សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្តនិងឃុំខ្លួនជាបណ្ដោះអាសន្ន៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *