ស្វាយរៀង៖ រថយន្តកូរ៉េមួយគ្រឿង កំពុងបើកដឹកកម្មករតាមផ្ទះ ដើម្បីទៅធ្វើការនៅរោងចក្រ ស្រាប់តែបុកជាមួយរថយន្ត របស់ជនជាតិថៃ ដែលមកតាំងពិព័រណ៌ នាព្រឹកព្រលឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យរថយន្តដឹកកម្មករ ក្រឡាប់របួសកម្មករជាង១០នាក់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងយករថយន្តទាំង២ រក្សាទុកជាបណ្តាះអាសន្នរង់ចាំការដោះស្រាយ និងបានបញ្ជូនកម្មកររបួសទៅកាន់មន្ទីពេទ្យភ្លាមៗ ៕ សាន ធី
