កម្លាំង​នគរបាល​ខណ្ឌឬស្សីកែវចាប់អ្នកលេងល្បែងជល់មាន់៥នាក់​ជា​ច្រើន​នាក់​រត់​ចែង​ជើង​

ភ្នំពេញ​៖​ការស្រាវជ្រាវអស់រយះពេល៣សប្តាហ៍កន្លងមកចំពោះទីតាំងដែលមានលបលួចលេងល្បែងស៊ីសងភ្នាល់ប្រាក់ប្រភេទជល់មាន់ឈានដល់ការកំណត់បាននូវពេលវេលាប្រព្រឹត្តសកម្មភាព នៅវេលាម៉ោង១១.១០នាទី ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៨ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មសខាងលើនៅចំណុចផ្លុវបេតុងទួលតាប៉ុក ក្នុងដីឡូត៍ទុកចោល ក្រោយដើមពុទ្រា ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនចំនួន៥នាក់រួមមាន
១/ឈ្មោះ សេង សុធី​ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបររត់ម៉ូតូឌុប ។
២/ឈ្មោះ ម៉ម តុលា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបរបើកបររថយន្ត។
៣/ឈ្មោះ រី​​ អាម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ៣ សង្កាត់ច្រាំចំរេះ១ មុខរបរកាប់គោ ។
៤/ឈ្មោះ ម៉េត សុភាព​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបររកម្មកសំណង់ ។
៥/ឈ្មោះ នួន សុផលភក្កី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបររត់ម៉ូតូឌុប។
ដកហូតវត្ថុតាងរួមមាន:
១/មាន់ចំនួន០៣ក្បាល ងាប់០១ សល់០២ក្បាលនៅរស់។
២/កន្ត្រកសំរាប់ច្រកមាន់ចំនួន០២។
៣/ម៉ូតូចំនួន០៧គ្រឿង។

​បច្ចុប្បន្ន​នេះ​កំលាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីទៅតាមផ្លូវច្បាប់៕នូសុភក្រ៍

Leave a Reply

Your email address will not be published. Required fields are marked *