ភ្នំពេញៈបន្ទាប់ពីមានក្រុមស្ទាវកាប់បុរសម្នាក់រងរបួសធ្ងន់នឹងដាវសាម៉ូរ៉ៃ លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជនីភ្នំពេញ បានបញ្ជាផ្ទាល់ ដល់លោកវរសេនីយឯក អេងសោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជនីភ្នំពេញសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យនឹងប៉ុសិ្តនគរបាលរដ្ឋបាលស្ទឹងមានជ័យបានវែកមុខសញ្ញាជនដៃដល់ឃើញនឹងឈានទៅដល់ឃាត់ខ្លួនបានម្នាក់នាព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាសកម្មភាពប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យកាប់ទៅលើបុរសម្នាក់ឈ្មោះ ឆោម នឿនអាយុ៤៤ឆ្នាំ មុខរបរលក់ដូរ គ្រាដែលគាត់ខំរត់ទៅជួយលើកម៉ូតូដែលគេជិះដួល កាលពីរយប់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវក្រុមជនសង្ស័យកាប់គាត់ឲ្យរងរបួស ។លុះនៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦ ស្រ្តីឈ្មោះ សៀង សុនី ដែលត្រូវជាប្រពន្ឌជនរងគ្រោះ បានមកដាក់ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យហើយភ្លាមនោះសមត្ថកិច្ចជំនាញសហការណ៍គ្នាបានដុតដៃដុតជើងទាំងយប់ទាំងថ្ងៃរហូតឃាត់ខ្លួនបានជនដៃដល់បានម្នាក់
ឈ្មោះ សំ ឆវន័ ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ មានមុខរបរមិនពិតប្រាកដរួចយកទៅសួរនាំដើម្បីស្រាវជ្រាវរកបក្សពួកមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការសាកសួរនិងបញ្ជួនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជាធានីចាត់ការតាមនីតិវិធី ៕ អូន ធួក
