បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​

ភ្នំពេញ​៖បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​ ហើយ​រថយន្ត​បើក​រត់​គេច​បាត់​ស្រមោល​បន្សស់​ទុក​តែ​សាកសពជន​រង​គ្រោះ​នៅ​នឹង​កន្លែង​។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី២៦​ ខែ​មិថុនា​ឆ្នាំ​២០១៨​ វេលាម៉ោង​ ០២​ទាបភ្លឺស្ថិតនៅកំណាត់ផ្លូវជាតិ​លេខ០៦​ចន្លោះស្ពានលេខ០៩លេខ១០​ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ​។

សាកសពជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ អាយុ​ប្រហែលជាង​ ៥០ឆ្នាំកំពស់ប្រហែល១ម.៥០ស.ម​ ពាក់អាវក្រលាការ៉ូ​ ខោជើងវែងពណ៌ខ្មៅមួកខូវប៊យ​ពណ៌ខ្មៅ។

បច្ចុប្បន្ន​នេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វា​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា​រង​ចាំ​សាច់​ញាត្តិ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *