ខេត្តកណ្ដាល៖ កុមារីម្នាក់អាយុ១២ឆ្នាំ មានទីលំនៅ, ត្រូវបានជនសង្ស័យឈ្មោះ ហៅក្រៅ គាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់ណ្តាល ខេត្តណ្តាលចាប់រំលោភជាលើកទី២ នាវេលាម៉ោង៨យប់ ថ្ងៃទី២៣ ធ្នូ២០១៦ ទើបស្អែកឡើងសមត្ថកិច្ចចាប់ខ្លួនបាន ។
សាក្សីឲ្យដឹងថា មុនពេលកើតហេតុនៅផ្ទះឈ្មោះថា អាត មានធ្វើបុណ្យបច្ឆ័យបួន នៅយប់នោះ ជនសង្ស័យបានរំលោភជនរងគ្រោះបានសំរេច១ដង នៅចំណុចពុំនូកចំបើង តែជនរងគ្រោះ មិនបានប្រាប់ឪពុកម្តាយខ្លួនទេ។ លុះដល់ថ្ងៃទី២៣ធ្នូ២០១៦ម៉ោង២០និង០០នាទីយប់មិញនេះ ជនរងគ្រោះ ត្រូវម្តាយប្រើឲ្យទៅទិញស្ករ នៅផ្ទះឈ្មោះ ធឹម ពេលទិញបានរួចហើយដើរត្រឡប់មកផ្ទះវិញ ដល់ផ្ទះឈ្មោះណង ចាន់ ស្រាប់តែជនសង្ស័យចាប់ដៃ កុមារីរងគ្រោះទាញយកទៅក្នុងចំការអំពៅ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: បានសំរេចម្ដងទៀង ពេលធ្វើសកម្មភាពរំលោភនោះជនសង្ស័យ បានចាប់ហែកខោ កុមារីរងគ្រោះទៀតផង ពេលរំលោភរួច ហើយជនសង្ស័យ បានគំរាម មិនឲ្យប្រាប់ឳពុកម្តាយទេ។ កុមារីរងគ្រោះដើរមកដល់ផ្ទះ បានប្រាប់ម្តាយរបស់ខ្លួនពីរឿងហេតុទាំងនោះម្តាយជនរងគ្រោះនាំកូនមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សីតែម្ដង។ រហូតមកដល់ព្រឹកថ្ងៃទី២៤ធ្នូ២០១៦ ម៉ោង៧សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីបន្តចាក់ការតាមច្បាប់៕ សំបូរ
