ចោរពីរនាក់ពាក់ម៉ាស់ និងវ៉ែនតាខ្មៅយកកាំបិតចុងស្រួចភ្ជង់ប្លន់យកមាសពីស្រី្តម្នាក់អស់ជាង ៣តម្លឹង​

ខេត្តរតនគីរី: ជនសង្ស័យចំនួន២នាក់ ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ ប្រដាប់ដោយកាំបិតចុងស្រួចគ្រប់ដៃ  បានចូលទៅ ធ្វើសកម្មភាពភ្ជង់ប្លន់យកមាស​និងប្លាទីន៤តំឡឹង ពីស្ត្រីម្នាក់បានដោយសុវត្ថិភាពរួចនាំគ្នាគេចខ្លួនបាត់អស់។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃ អាទិត្យ ១២ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ជនរងគ្រោះ ឈ្មោះ អាន ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើម្ហូបការ រស់នៅក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ស្រ្តីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់នៅផ្ទះតែម្នាក់ឯង ដោយប្តី កូន និងបងប្អូនចេញទៅធ្វើម្ហូបការកូនអ្នកភូមិអស់ ។ ក្រោយមកស្រាប់តែលេច មុខជនសង្ស័យពីរនាក់ ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ ប្រដាប់ដោយកាំបិតចុងស្រួចគ្រប់ដៃ  បានចូលទៅ ធ្វើសកម្មភាពភ្ជង់ដោយកាំបិតចុងស្រួច ឲ្យគាត់ប្រគល់ មាស និងប្លាទីនដល់ពួកគេ បើបុំដូច្នោះទេពួកគេនឹងចាក់គាត់សម្លាប់ចោល។ ដោយសារភ័យខ្លាចនឹងការចាក់សម្លាប់របស់ក្រុមជនសង្ស័យ រូបគាត់សុខចិត្តដោះខ្សែក និងចាក់សោទូ យកគ្រឿងអង្ការមាស អស់ចំនួន២តំឡឹង, ប្លាទីន១តំឡឹង និងប្រាក់រៀលចំនួន ៣៥០,០០០រៀល ប្រគល់ឲ្យក្រុមចោរទាំងអស់។ បន្ទាប់មកក្រុមជនសង្ស័យទាំងពីរនាក់បាន នាំគ្នាគេចខ្លួនបាត់អស់ ទើបគាត់សម្រេចចិត្តស្រែកឆោឡោឲ្យអ្នកភូមិជួយ និងបានទៅដាក់​ពាក្យ​បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឡាបានសៀក ឲ្យជួយធ្វើអន្តរាគមន៍៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *