កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និងថ្នាំញៀន២៨កញ្ចប់

ភ្នំពេញ ៖ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ តែងតែដាស់តឿន និងជម្រុញឲ្យកម្លាំងនគរបាលតាមបណ្តាជំនាញ ផ្នែក ប៉ុស្តិ៍រដ្ឋបាល ធ្វើយ៉ាងណា បង្ក្រាប បង្កា ទប់ស្កាត់រាល់បទល្មើស កើតឡើងក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ការរស់នៅរបស់ពលរដ្ឋប្រកបដោយស្ថេរភាព សន្តិសុខក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ក្រោមបញ្ជាពីលោក អធិការខណ្ឌ ស្រាវជ្រាវ ឈានដល់ចុះបង្រាបចាប់ជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន បានជាបន្តបន្ទាប់ ហើយនៅវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី២៦ កម្លាំងបើកប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យបាន៤នាក់ ស្រី៣នាក់ រួមជាមួយថ្នាំញៀនចំនួន២៨កញ្ចប់ នៅត្រង់ចំណុច ផ្ទះលេខ១៨ ជាន់ទី១  ផ្លូវលំ ក្រុមទី២ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ម្នាក់​បានឲ្យដឹងថា ក្នុងប្រតិបត្តិកាេខាងលើ ឃាត់ខ្លួនជនសង្ស័យបាប៤នាក់ ៖ ទី១ ឈ្មោះ ជីម  វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត  ស្នាក់នៅភូមិត្រាញ់តាបាញ់  សង្កាត់ភ្លើងឆេះរទេះ ។ ទី២ ឈ្មោះ តាន់ មិនា ភេទស្រី  អាយុ១៨ឆ្នាំ មុខរបរ សិស្ស  ស្នាក់នៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២  ។ ទី៣ ឈ្មោះ សេង  ញ៉ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកំបុត សង្កាត់ចោមចៅទី២ ។ ទី៤  ឈ្មោះ រស់ សុភក្រ័  ភេទស្រី អាយុ៣៤ ឆ្នាំ  មុខរបរ  សន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ  ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ និងឧបករណ៍ សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្តតាមនីតិវិធី  ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *