ឆេះផ្ទះទាំងព្រឹកនៅខណ្ឌសែនសុខ ផ្អើលសមត្ថកិច្វចេញទៅជួយអន្តរាគមន៍

ភ្នំពេញ ៖ ផ្ទះមួយល្វែង ម្ចាស់បានជួលឲ្យជនជាតិអូស្រ្តាលី បើករបរការងារកែច្នៃសម្ភារៈ ខណៈដែលកុងត្រាត្រូវបានបញ្ចប់ក្នុងថ្ងៃនេះភ្លាម អ្នកជួល ម្ចាស់ផ្ទះតម្រូវឲ្យចាកចេញបញ្ឈប់កុងត្រា គ្រាន់តែចេញផុតមិនបាន៥នាទីផង ផ្ទះបានឆេះតាមក្រោយ បង្កឲ្យភ្ញាក់ផ្អើល និងសង្ស័យជារឿងចេតនាដុតបំផ្លាញ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៥៤អុឺ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ ។

តាមកលោក សុខ សុីឌី អ្នកយកពត៌មាន មានវត្តមាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានជួលឲ្យទៅជនជាតិអូស្រ្តាលី បើកធ្វើរបរ កែច្នៃ កំប៉ុងស្រាបៀ និងចាក់ស្មាច់ ហើយត្រូវបានចប់កុងត្រានៅក្នុងថ្ងៃនេះតែម្តង ម្ចាស់ក៏ឈប់បន្តឲ្យជួលទៀតដែរ តម្រូវឲ្យអ្នកជួល ជាជនជាតិបរទេសរូបនោះ រើឥវ៉ាន់ សម្ភារៈ ចាកចេញ ។

លោកសុខ សុីឌីដែលមានទីលំនៅក្បែរនោះស្រាប់ បានបន្តទៀតថា នៅមុនពេលកើតហេតុ ក្រោយពីជនជាតិអូស្ត្រាលីរូបនោះ រើឥវ៉ាន់ មួយចំនួនចាកចេញភ្លាម សឹងមិនបាន៥នាទីផង ស្រាប់តែគេឮសូរសម្លេងផ្ទុះ ហើយភាយក្លិនសាំងក្រអូប រួចឆេះ ហុយផ្សែងចេញពីក្នុងផ្ទះខាងលើនេះតែម្តង ។

គ្រាន់តែអគ្គីភ័យឆាបឆេះភ្លាម ពលរដ្ឋក្បែរខាងជួយ គាស់ ទ្វារ បាញ់ទឹក យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង មកជួយដែរ តែមិនបានបានបាញ់ទឹកដោយសារភ្លើងបានរលត់ទៅវិញហើយ ។

អគ្គីភ័យមួយចម្អិនកំពឹសខាងលើ បណ្តាលឲ្យសម្ភារៈក្នុងផ្ទះរងការខូចខាត ហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៣ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់ ។

តែគ្រោះអគ្គីភ័យខាងលើ គ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះ មិនបានបង្កគ្រោះថ្នាក់ឆេះរាលទៅផ្ទះផ្សេង ឬ បង្កឲ្យអ្នកណារងរបួសដែរ សមត្ថកិច្ច បន្តស្រាវជ្រាវ ស្វែងរក ជនបរទេសរូបនោះ ហៅមកសាកសួរ ៕98

Leave a Reply

Your email address will not be published. Required fields are marked *