រតនគីរីៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្តីម្នាក់កប់ក្នុងដីលេចចេញដៃម្ខាង កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចម្ការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញខេត្ត បាន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពដែលកប់ក្នុងដីលេចចេញដៃ មានឈ្មោះ ផន ពៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរក្នុងផ្សាររាត្រី មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ស្រ្តីម្នាក់នេះត្រូវប្ដីវាយសម្លាប់ហើយក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាប្ដី បានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ៕ សំបូរ
