ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងឈាមនៅក្បែរម៉ូតូដោយសង្ស័យជាគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូដួល ហើយត្រូវរថយន្តមកពីក្រោយកិនចំខ្នងឡើងមកដល់ត្រឹមក្បាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣១ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រប៊រី តាមបណ្តោយផ្លូវអូដឹមកប់ស្រូវ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ បន តុលា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបបើកឡាន ស្នាក់នៅផ្ទះជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកំណើតនៅភូមិល្បើក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពពត៌មានពីនគរបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកMSX ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1CN 9943 ធ្វើដំណើរតាមបណ្តោយផ្លូវទំនបកប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើង ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងបានអោយដឹងថា បន្ទាប់ពីមានអ្នកដំណើរបានជិះឆ្លងកាត់ផ្លូវនោះប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមនិងមានម៉ូតូនៅក្បែរទៀតនោះ ឃើញដូចនេះប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចចុះមកមើលដល់ចំណុចកើតហេតុនិងធ្វើការឆែកឆេរកមើលអត្តសញ្ញាណប័ណ្ណរួមទាំងលេខទូរស័ព្ទទំនាក់ទំនងរកក្រុមគ្រួសារ ។ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យប្រគល់ឲ្យយក្រុមគ្រួនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យយកទៅរក្សាទុកដើម្បីរងចាំសាច់ញាតិបងប្អូនជនរងគ្រោះយកឯកសារមកទទួលទៅវិញ៕សារ៉េត