បុរសម្នាក់ជិះម៉ូតូបុកក្បាលរថយន្តឡិចស៊ីសកំពុងបត់ឆ្លងផ្លូវបណ្តាលអោយបោកក្បាលរងរបួសធ្ងន់ធ្ងរ​

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ខណៈជិះម៉ូតូបុកក្បាលរថយន្តឡិចស៊ីសនៅតាមបណ្តោយផ្លូវ​ ៦០​ ម៉ែត្រ​ ចំណុចភូមិរលួស សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ កាលពីវេលាម៉ោង​ ៤នឹង១០ នាទីល្ងាចថ្ងៃទី​ ២៧​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ ។

តាមសម្តីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុរថយន្តឡិចស៊ីសRX​300​ដែលពាក់ស្លាក់លេខភ្នំពេញ2AL-9043 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីក្បាលថ្នល់ឆ្ពោះទៅព្រែកហូរ​ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតរថយន្តបត់ឆ្វេងត្រឡប់ក្រោយ​ដោយខ្វះការប្រុងប្រយ័ត្នក៏បណ្តាលអោយយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក​ BENLYដែលពាក់ស្លាកលេខតាកែវ1Q-4579 ស្របទិសគ្នាជាមួយរថយន្ត​ ក៏ជ្រុលបុកចំក្បាលរថយន្តឡិចស៊ីសយ៉ាងពេញទំហឹងតែម្តង​ ធ្វើអោយយុវជនជាម្ចាស់ម៉ូតូខ្ទេតចេញពីម៉ូតូបោកក្បាលរងរបួសធ្ងន់ធ្ងរ​ ចំណែកម៉ូតូនឹងរថយន្តត្រូវរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចរាចរខណ្ឌដង្កោបានចុះមកដល់ចំណុចកើតហេតុនឹង​បានវាស់វែងរួចអូសយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *