អាជ្ញាធរមិនហ៊ានទៅក្បែរ អុី ម៉ាន់នី ៤ទីតាំងក្នុងខណ្ឌចំកាមនបង្កប់ល្បែងសុីសងគ្រប់ប្រភេទ

ភ្នំពេញ៖ ទីតាំងអុីនធរណេតបង្កប់ល្បែងសុីសងគ្រប់ប្រភេទជ្រកក្រោមស្លាកយីហោ អុី ម៉ាន់នី ចំនួន៤ទីតាំងផ្សេងគ្នានៅក្នុងមូលដ្ឋានខណ្ឌចំកាមន ដែលកំពុងបើកដំណើរការដោយគ្មានខ្លាចញញើតអ្វីទាំងអស់ ទំនងជាមានខ្សែមានខ្នងធំហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ច ដែលមានលោក ព្រុំ សំខាន់ ជាអភិបាលខណ្ឌ និងលោក យុិន សាន ជាអធិការនគរបាលខណ្ឌ មិនហ៊ានទៅក្បែរនិងចុះបង្ក្រាបបែបនេះ។

ទីតាំងអុីនធរណេតដែលជ្រកក្រោមស្លាកយីហោ អុី ម៉ាន់នី ចំនួន៥ទីតាំងនោះគឺ៖
ទី១ All Day Red នៅផ្ទះលេខ១៦៩ ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ។
ទី២. All Day Net នៅផ្ទះលេខ៤៥ ផ្លូវលេខ១៤៣ សង្កាត់ អូឡាំពិច ។
ទី៣. Hong KongNet នៅផ្ទះលេខ១៧B ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ។
ទី៤. អាលី ណេត នៅផ្លះលេខ៤៥E០ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ ផ្សាដើមថ្កូវ។

ទីតាំងទាំងនេះកំពុងបើកដំណើរការទាំងយប់ទាំងថ្ងៃ២៤ម៉ោងលើ២៤ម៉ោងរងចាំទទួលអ្នកញៀនល្បែងជាពិសេសល្បែងភ្នាល់បាល់ និងប្រមូលផ្ដុំដោយក្រុមញៀនថ្នាំចូលសង្ងំលាក់ខ្លួនពេលធ្វើសកម្មភាពបទល្មើសរួច។

ប្រជាពលរដ្ឋបានលើកឡើងថា ជាកន្លែងបង្កប់ល្បែងសុីសងហេតុអ្វីអាជ្ញាធរក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់និងចុះបង្ក្រាប ឬមួយខ្លាចអំណាចម្ចាស់ទីតាំងទាំងនេះ ឬមានការត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងទើបមិនចុះបង្ក្រាបបែបនេះ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំកាមន និងលោក យុិន សាន អធិការនគរបាលខណ្ឌ សូមមេត្តាទប់ស្កាត់និងចុះបង្ក្រាប់ផង រាល់ទីតាំងណាដែលបង្កប់និងបើកល្បែងសុីសង ព្រោះក្នុងមូលដ្ឋានខណ្ឌចំកាមនមានច្រើនណាស់ល្បែងសុីសង ហើយក៏ធ្វើអោយកើតមានបទល្មើសកើតមានស្ទើរជារាងរាល់ថ្ងៃដែរ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *