ឡូយ​មែន​ ! ចិន​បុក​គេ​ស្លាប់​ ដល់​តុលាការ​អង្គុយ​​ជក់​បារី​គង​ទាក់​ខ្លា​និយាយ​ទូរស័ព្ទ​យ៉ាង​រំភើយ​

ខេត្ត​កណ្ដាល​៖បុរស​ជនជាតិ​ចិន​ម្នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ នេះ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បុក​គេ​ស្លាប់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ សេង​ រិទ្ធី​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​​ដែល​បញ្ជូន​ជនសង្ស័យ​មក​តុលាការ​ បដិសេធ​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ ហើយ​ប្រភព​ព័ត៌មាន​ដទៃ​ទៀត​ ក៏​មិន​ហ៊ាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ ។

ទោះបី​យ៉ាងណា​ តាម​ការ​សង្កេត​ផ្ទាល់​ ជនសង្ស័យ​រូបនេះ​ គឺ​ ហាក់​មាន​សំណាង​លើសលប់​ជាង​ជនសង្ស័យ​ដទៃ​ទៀត​ ដែល​ប៉ូលិស​អនុញ្ញាត​ឱ្យ​មាន​ការ​ជក់​បារី​អង្គុយ​គង​ទាក់​ខ្លា​និយាយ​ទូរស័ព្ទ​យ៉ាង​រំភើយ​ ៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *