បើករថយន្តមិនប្រយ័ត្នបុករ៉ឺម៉កម៉ូតូរបួសធ្ងន់ម្នាក់

កំពង់ស្ពឺ៖  បុរសម្នាក់បើកបររថយន្ត ខ្វះ​ការប្រុងប្រយ័ត្ន ទៅបុកខាងក្រោយរ៉ឺម៉ក ដែលកំពុងចតចោល នៅលើថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៤៖២០នាទី នៅលើផ្លូវក្រាលកៅស៊ូ មាត់ស្ទឹងខាងកើត​ ផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងចកបារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើងទេ តែក្រោយកើតហេតុ សមត្ថកិច្ច បានយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍ផ្សារកំពង់ស្ពឺ រងចាំការដោះស្រាយ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានបុករ៉ឺម៉កពីក្រោយ ដែលកំពុងឈប់ចតនៅលើផ្លូវ មួយទំហឹង បណ្ដាលអោយអ្នកបើកម៉ូតូ រងរបួសធ្ងន់ ហើយជនរងគ្រោះ ត្រូវបាននាំយកទៅ សង្គ្រោះនៅមន្ទីពេទ្យ ខេត្តកំពង់ស្ពឺ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *