មុខសញ្ញា​ លួច,​ ប្លន់​ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលឆ្មក់បង្ក្រាបហើយជនសង្ស័យដឹងខ្លួនមុនគេចបាត់ដកហូតបានតែវត្ថុតាង


ភ្នំពេញៈ​ មុខសង្ស័យដែលតែងតែធ្វើសកម្មភាពឆក់​ លួច​ ប្លន់​ ម្នាក់បានរត់គេចបាត់ស្រមោល​ខណៈដឹងខ្លួនមុនថាសមត្ថកិច្ចចុះចាប់​ កាលពីរ៣រសៀលថ្ងៃទី​ ២៨​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ នៅចំណុចបន្ទប់ជួល​ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​​ ។

​គួរបញ្ជាក់ថា​កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យឆ្មក់​ចាប់មុខសញ្ញាម្នាក់ដែលសង្ស័យពាក់ព័ន្ធនឹងករណី​ ឆក់​ លួច​ ប្លន់​ នឹងប្រើប្រាស់ថ្នាំញៀននាពេលកន្លងមក។ ហើយពេលកម្លាំងចុះដល់ទីតាំងដែលមុខសញ្ញាស្នាក់​នៅស្រាប់តែឃើញប្រពន្ធនឹងកូននៅក្នុងបន្ទប់ជួល​ ចំណែកមុខសញ្ញាដែលត្រូវចាប់ខ្លួននោះគឺបា​នរត់គេចមុនពេល​កម្លាំង​នគរបាល​មក​ដល់បាត់ទៅហើយ។​ ប៉ុន្តែបើទោះបីជាយ៉ាងកម្លាំងសមត្ថកិច្ច​ក៏នៅតែបន្តនីតិវិធីដោយចូលឆែកឆេរក្នុងបន្ទប់​ ជួលសមតក្ថកិច្ចបានរកឃើញ​ ដាវសាំម៉ូរៃ​ សម្ភារប្រើប្រាស់​ ថ្នាំញៀន ស្លាកលេខម៉ូតូ​ រួមទាំងសម្ភារកាច់កម៉ូតូ​ មួយចំនួនទៀត​ ។

​បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​មិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់មុខសញ្ញាដែលត្រូវតាមចាប់នោះទេ​ ព្រោះកម្លាំងកំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាម្នាក់នោះអោយបាន​ ចំណែកសម្ភារដែលជាវត្ថុតាងត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យបណ្តោះអាសន្នសិន៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *