បុកគេស្លាប់បែជា​ននគរបាល​ ប៉ុស្តិ៍ព្រៃស ហាមមិនឲ្យថតរូបនិង មិនឲ្យស្គាល់អត្តសញ្ញាណតៃកុង​រថយន្ត​

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌​ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ បន្ទាប់វិលត្រឡប់មកពីលេងផ្ទះកូនវិញ បត់ឆ្លងផ្លូវចូលផ្ទះផុតទៅហើយ ស្រាប់តែមានរថយន្តកូរ៉េទ្រុងមួយគ្រឿង បើកបោះពួយ វ៉ាជែងរថយន្តកុងតៃន័រខាងមុខ រេចង្កូតចូលបំណែកផ្លូវម្ខាង បុកម៉ូតូរបស់ជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចធ្វើ​អោយ​ក្រុមគ្រួសារ ប្រ​ពន្ធចេញមក ស្រែកទ្រហោយំទាំងក្តីអាល័យ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិ រកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ តែគួរឲ្យសោកស្តាយ នគរបាលប៉ុស្តិ៍ព្រៃស។

ជនរងគ្រោះ មានឈ្មោះ សែម ផុន ភេទ ប្រុស អាយុ៧៥ឆ្នាំ ជាមន្រ្តីរាជការ ចូលនិវត្តន៍ មានទីលំនៅ ក្នុងភូមិ សង្កាត់កើតហេតុ  មានប្រពន្ធឈ្មោះ សេង ចន្តា អាយុ ៥៥ ឆ្នាំ មុខរបរនៅផ្ទះ ។  

តាមប្រភព​ព័ត៌មាន​ពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះវិលមកពីលេងផ្ទះកូន នៅផ្សារសុិនជូរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូ ម៉ាកស៊ូរ៉ុស ពណ៌ខ្មៅ ធ្វើដំណើរត្រឡប់មកផ្ទះ តាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចខាងលើ ឆ្លងផ្លូវផុតទៅឆ្វេងហើយ ស្រាប់តែរថយន្តបង្ក កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកវ៉ាជែងរថយន្តផ្សេងស្របទិស ជ្រុលមកបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបានបើកបង្កគ្រោះថ្នាក់ ប៉ះម៉ូតូ មួយគ្រឿងនៅ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយមិនឈប់ទទួលខុសត្រូវ រថយន្តបង្កខាងលើ ព្យាយាមបើករត់គេច លុះធ្វើដំណើរ តាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិចល្បឿនលឿន វ៉ាជែងរថយន្តកុងតៃន័រខាងមុខ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ពីក្រោយ ដែលបានឆ្លងផ្លូវដល់ចិញ្ចើមម្ខាងហើយ បណ្តាលឲ្យស្លាប់ បាត់ជីវិត ។ ភ្លាមៗ អ្នកបើកបររថយន្តបង្ក ត្រូវបានពលរដ្ឋចាប់បានភ្លាម ប៉ូលីសប៉ុស្តិ៍ព្រៃស ចាប់នាំខ្លួនយកទៅរក្សាទុក ក្នុងបន្ទប់បាត់ ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ ក្នុងសភាព គួរឲ្យរន្ធត់ស្លុតចិត្ត ក្រុមគ្រួសារ ទ្រហោយំសោក ឱបសពប្តី តែមិននឹកស្មានដល់ ថាអ្នកបើកបររថយន្តបង្ក ត្រូវបាន នគរបាលប៉ុស្តិ៍ព្រៃស ហាមអ្នកសារពត៌មាន ថតរូបភាព សាកសួរ ឬអនុញាតិឲ្យស្គាល់អត្តសញ្ញាណជនបើកបរបង្កឡើយ ។

តាមមន្រ្តីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា មេរបស់គាត់ គឺមេ០៧ អធិការរងខណ្ឌដង្កោ មិនអនុញាតិឲ្យអ្នកកាសែតណា សាកសួរជុំវិញរឿងបង្កគ្រោះថ្នាក់ខាងលើ ឬថតរូបភាព បានឡើយ ។

បើតាមប្រជាពលរដ្ឋ បានលើកឡើងថា ជនបើកបររថយន្តបង្ក ឲ្យមនុស្សស្លាប់ក្នុងហេតុការណ៍ខាងលើ ត្រូវជាសាច់ញាតិ របស់អធិការរង«០៧» ខណ្ឌដង្កោ ទើបមិនអនុញាតិឲ្យអ្នកណាសាកសួរបានឡើយ ។

អ្នកយកពត៌មាន ថ្វីកាលបើសមត្ថកិច្ចហាមថតហើយ ក៏មិនខឹងសម្បាអ្វីដែរ ធ្វើយ៉ាងម៉េច កូនប៉ូលីស ស្តាប់បញ្ជាមេប៉ូលីស ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *