ចតរ៉ឺម៉កលើទ្រូងថ្នល់ ឆក់ជីវិតបុរសម្នាក់ដែលគ្នាមិនដឹងអី ខណៈដែល​ជិះទៅបុកពីក្រោយ

ភ្នំពេញ៖ ដោយសារតែក្រុមជាងដើរតំឡើងផ្លាកប៉ាណូ នៅលើខឿនទ្រូងថ្នល់ ហើយបានចតម៉ូតូរ៉ឺម៉កចំកណ្តាលតែម្តង ជាហេតុធ្វើអោយបុរសម្នាក់ជិះម៉ូតូមកលឿន វ៉ារថយន្តខាងឆ្វេងដៃ បានជ្រុលទៅបុកចំពេញទំហឹង បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២១និង១០នាទីយប់ថ្ងៃទី ៣០ មិថុនា ២០១៨ នៅលើកំណាត់ផ្លូវវេងស្រេងចោមចៅ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ប៉ុន សៀវប៉ាន់ អាយុជាង២០ឆ្នាំ មុខរបរកម្មកររោងចក្រ វេស សាន់ គ្លូប៊ល ឯ.ក មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ០១៤ 1DG-7254 មាន​ស្រុក​កំណើត​ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ  ។ ចំណែករុឺម៉កម៉ូតូ សង់កូរ៉េ ពណ៌ក្រហម កញ្ចាស់ ដឹកស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម ដើរដាក់តាមផ្លូវវេងស្រេង ។

ក្រោយកើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌ បានមកដល់កន្លែងកើតហេតុ ត្រួតពិនិត្យ រកអត្តសញ្ញាណដើម្បីទាក់ទងទៅក្រុមគ្រួសារ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *