លឿននោះលឿន! ម៉ូតូហុងដាឌ្រីមបុកគុបជ្រុងពីក្រោយរួចជ្រុលទៅបុក រថយន្តឡិចស៊ីសRX-300មួយតង់ ទៀត

ភ្នំពេញ៖ យុវជន២នាក់បានបោះពួយម៉ូតូម៉ាកហុហដាឌ្រីមសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងជិះគ្នា២នាក់ម្ដាយនិងកូនកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូគុបដួលប៉ុន្តែស្រ្តី២នាក់ម្ដាយនិងកូនមិនបានរងរបួសឡើយ បន្ទាប់មកម៉ូតូហុងដាឌ្រីមនេះលបានជ្រុលបន្តចូលទៅចំណែកផ្លូវម្ខាងទៀតហើយបានបុកជាមួយរថយន្តម៉ាកឡិចស៊ីសRX-300មួយគ្រឿងទៀត បណ្ដាលឲ្យដួលរងរបួសខ្លួនឯងនិងបានធ្វើឲ្យរថយន្តឡិចស៊ីសរងការខូចខាត បែកកង់មុខអស់១គ្រាប់ទៀតផង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ជិតក្រុមហ៊ុនស្រាបៀរអង្គរ ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាន យុវជន២នាក់មិនស្គាល់ឈ្មោះឡើយ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅពាក់ស្លាកលេខកំពត1G-1347 ។ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនមិនជាប្រញាប់ទៅណាឡើយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាគុបជ្រុងពណ៍ស្លែរពាក់ស្លាកលេខតាកែវ1L-7056។ ជិះដោយស្ត្រី២នាក់ម្ដាយនិងកូនដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូគុបជ្រុងដួលតែស្ត្រី២នាក់ម្ដាយនិងកូនមិនបានរងរបួសឡើយ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះម៉ូតូមិនទាន់អស់ល្បឿនទៀតក៏បានជ្រុលទៅចំណែកផ្លូវម្ខាងទៀតហើយជ្រុលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីសពណ៍ស្ករពាក់ស្លាកលេខ ភ្នំពេញ12Q-5139 បើកបរដោយបុរស ម្នាក់មិនស្គាល់ឈ្មោះដែរ។ក្នុងទិសដៅដៅច្រាស់គ្នាបណ្ដាលឲ្យដួលរងរបួសខ្លួនឯង ហើយរថយន្តបែកកង់មុខខាងឆ្វេងផងដែរលុះក្រោយពេលកើតហេតុនគរបាលប៉ុស្ដិ៍កាកាប១បានចុះទៅកាន់ទីនោះនិងបានឲ្យភាគីទាំងនោះនិយាយសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងនោះតែម្ដង៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *