សម្លាប់​កូន​ខ្លួន​ឯង​ហើយ​ រត់​ទៅ​ប្ដឹង​ប៉ូលិស​ប្រជាពលរដ្ឋ​ស្ទើរ​តែ​មិន​ជឿ​

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ១៤ឆ្នាំ ខណៈដែលខ្លួនមានជម្ងៃសរសៃប្រសាទប្រចាំកាយ ត្រូវបានម្តាយ ដែលមានសតិមិនប្រក្រតីវាយសម្លាប់ស្លាប់ក្នុងបន្ទប់ទឹក គួរឲ្យអាណោចអធ័ម ទាំងម្តាយទាំងកូនរងគ្រោះដោយសារ មានជម្ងឺដូចគ្នា ក្រោយពីសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលីសទៀត រកតែសឹងមិនជឿ ។ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាម្តាយ វាយសម្លាប់កូនខ្លួនឯង មានឈ្មោះ ស អ៊ាង អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ មានជម្ងឺប្រព័ន្ធប្រសាទ មាន  ប្តីឈ្មោះ វ័ន្ត រួន អាយុ ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុក កូនដែលស្លាប់ មានឈ្មោះ វ័ន្ត ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទ ដូចគ្នា ជាកូនទី១ រស់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត ភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

តាមស្រ្តីម្នាក់ ត្រូវជាសាច់ញាតិ គ្រួសារខាងលើ បានឲ្យដឹង​ថា​ទាំងម្តាយ ទាំងកូនប្រុសខាងលើ មានជម្ងឺប្រព័ន្ធប្រសាទដូចគ្នា សុទ្ធតែក្រុមគ្រួសារ ធ្លាប់យកទៅព្យាបាល នៅមន្ទីរពេទ្យ សឹងរាល់ថ្ងៃ ជួនកូន រករឿងវាយម្តាយ ជួនម្តាយរករឿងវាយកូន ។ ហើយជម្ងឺ របស់កូនប្រុសខាងលើ កើតមានច្រើនឆ្នាំមកហើយ ចំណែកម្តាយ ទើបតែរយៈពេល២ទៅ៣ឆ្នាំនេះ កើតមានសតិមិនប្រក្រតីតែព្យាបាលមិនជា ។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ប្តីចេញទៅធ្វើការបាត់ ហើយកូនប្រុសម្នាក់ទៀត ចេញទៅសាលារៀនដែរ។​បន្ទាប់​មក​ ឮសូរមាត់ កូនប្រុសរងគ្រោះ ឈ្លោះ ជេរម្តាយ ហើយម្តាយជេរវិញ រួចក៏ស្ងាត់មាត់ទៅ មួយសន្ធុះក្រោយមក ស្រ្តីជាម្តាយ ចាក់សោបន្ទប់ពីក្រៅ ដើរចេញមក យកកូនសោ​ផ្ញើ ផ្ទះក្បែរនោះ ហើយប្រាប់គេឯងថា គាត់វាយកូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង គាត់ទៅប្តឹងប៉ូលីសសិន  ដោយគ្មានអ្នកណាជឿថាមានរឿងបែបនេះកើតឡើង រហូតដល់ កម្លាំងសមត្ថកិច្ច អាជ្ញាធរចុះទៅ ចាក់សោទ្វារ បើកមើល ស្រាប់តែប្រទះឃើញ កូនប្រុសស្លាប់មែនក្នុងបន្ទប់ទឹក ។

បើតាមស្រ្តីជាម្តាយ និយាយរៀបរាប់ ថា គាត់ខឹងនឹងកូនប្រុសខាងលើ វាយគាត់ ទើបគាត់យកអង្រែ វៃវិញ និងយកកាំបិតទៅកាប់ នៅក្នុងបន្ទប់ទឹកស្លាប់បាត់ ហើយចាក់សោពីក្រៅទ្វារ ដើរទៅប្តឹងប៉ូលីសតែម្តង ។

ក្រោយពីឃើញថា ក្មេងប្រុសខាងលើពិតជាស្លាប់ក្នុងបន្ទប់ទឹក មែន តាមដូចម្តាយ ប្រាប់ថាគាត់ បានសម្លាប់កូន ពិតប្រាកដមែន ។

ប្រជាពលរដ្ឋ រកសឹងមិនជឿ ថា ម្តាយសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលីសទៀត ហើយអ្វីដែលមិននឹកស្មានដល់ ស្រ្តីខាងលើជាមនុស្សមានបញ្ហាផ្លូវចិត្ត ប្រព័ន្ធប្រសាទ វាយសម្លាប់កូនហើយ ដើរទៅប្ដឹង​ប៉ូលីស មិនតែប៉ុណ្ណោះ សុំប៉ូលីស ដើម្បីយកកូនទៅស្រុក ធ្វើបុណ្យ ។
តែទោះជាយ៉ាងណាក្តី ស្រ្តីជាម្តាយ ក្លាយជាឃាតករសម្លាប់កូនខ្លួនឯង ថ្វីបើ ពលរដ្ឋ សាច់ញាតិ បានឲ្យដឹងថា ជាមនុស្ស មានបញ្ហាសតិមិនប្រក្រតីបែបណាក្តី​កម្លាំង​នគរបាល​ឃាត់នាំខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *