ជន​សង្ស័យ​ម្នាក់​និង​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ខេត្ត​ព្រះ​វិហារ​ចាប់​ឃាត់​ខ្លួន​

ខេត្ត​ព្រះ​វិហារ​៖ជន​សង្ស័យ​ម្នាក់​និង​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ចាប់​ឃាត់​ខ្លួន​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអាទិត្យ៤រោច​ខែ​បឋមាសាឍ.ឆ្នាំច.សំរឹទ្ធិស័កព.ស២៥៦២នៅវេលាម៉ោង១២​និង៣០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង.ឃុំកន្ទួត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ។

តាមប្រភព​ព័ត៌មាន​ពី​កម្លាំង​អាវុធ​ហត្ថ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា​ជនសង្ស័យ​ដែលបានឃាត់ខ្លួនឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់វែង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្រោយចាប់ឃាត់ខ្លួនបានរឹបអូសយកវត្ថុតាងមួយចំនួនរួមមាន​ ៖​ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូច កាំភ្លើងច្នៃចំនួន០២ ដើម កាំភ្លើងckcកាត់ចំនួន០១ដើម គ្រាប់AK 47ចំនួន៣២គ្រាប​ សាក់កាដូ ដាក់កាំភ្លើង៊១ ម៉ូតូវេវអ៉ី ពណ៍ខ្មៅលាយខៀវ គ្មានស្លាកលេខចំនួន០១គ្រឿង លុយខ្មែរចំនួន៥ម៉ឺនរៀល និងសម្ភារៈសំរាប់ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានកសាងសុំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕​ ស​រ​

Leave a Reply

Your email address will not be published. Required fields are marked *