ក្រោយ​ពី​ប្លន់​ប្រដាប់​អាវុធ​រួច​នគរបាល​នឹង​អាវុធ​ហត្ថ​សហការ​គ្នា​ចាប់​បាន​បក្ខពួក​ជន​សង្ស័យ​ម្នាក់​

 
ភ្នំពេញ​៖​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​៧នាក់​ធ្វើ​សកម្មភាព​លួច​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្អើល​ពេញ​ខណ្ឌ​ពោធិ៍​សែនជ័យ​ត្រូវ​កម្លាំង​នគរបាល​នឹង​អាវុធ​ហត្ថ​សហការ​គ្នា​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ខណៈ​ដែល​មាន​ជនរងគ្រោះ​ម្នាក់​កំពុង​សំរាក​ព្យាបាល​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ ហៅ​មន្ទីរពេទ្យ​លោក​សង្ឃ​។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩:០០នាទី​យប់​ថ្ងៃ​ទី​២៦ខែ​ធ្នូ​ឆ្នាំ​២០១៦ស្ថិត​នៅ​ភូមិ​ព្រៃ​ក្រាយ​សង្កាត់​ស្នោរ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជនរងគ្រោះ​ដែល​ត្រូវ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​ប្លន់​នោះ​មាន​គ្នា​៦នាក់​៖
១)​ឈ្មោះ​ កែម​ កន​ ភេទ​ប្រុស​អាយុ​៤៤ឆ្នាំ​មុខរបរ​កសិករ​ត្រូវ​ជា​ឪពុក​។​ ២)ឈ្មោះ​ ភី​ ភឿន​ ភេទ​ស្រី​អាយុ​៤៤ឆ្នាំ​មុខរបរ​កសិករ​ត្រូវ​ជា​ម្ដាយ​នឹង​កូន​ទាំង​៣នាក់​របស់​ជន​រងគ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ​។​ចំណែក​ឯ​អ្នក​ជិត​ខាង​ដែល​ត្រូវ​ក្រុម​ជន​សង្ស័យ​បាញ់ប្រហារ​អោយ​របួសធ្ងន់​ក៏​មិនទាន់​ដឹង​ឈ្មោះ​នៅ​ឡើយ(​ អ្នក​ទាំងនេះ​ស្នាក់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​)​រីឯ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៧នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នូវ​ឡើយ​ទេ​។
តាមប្រភព​ពត៌មាន​ពី​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ គាត់​ព្រម​ទាំង​ក្រុម​គ្រួសារ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ខណៈ​នោះ​ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​៧នាក់​ប្រដាប់​ដោយ​អាវុធ​A Kចំនួន​៦ដើម​ដើរ​ចូល​មក​ក្នុង​ផ្ទះ​របស់​គាត់​ រួច​គំរាមកំហែង​ដល់​អាយុជីវិត​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ភ័យ​ខ្លាច​ក៏​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ជន​សង្ស័យ​ទាំង​នោះ​យក​ទ្រព្យ​សម្បត្តិ​តាម​ចិត្ត​។​បន្ទាប់​មក​អ្នក​ជិត​ខាង​ម្នាក់ទៀត​​ឮសូរ​សំលេង​ខ្លាំងៗ​រត់​មក​មើល​ក៏​ត្រូវ​ក្រុម​ជន​សង្ស័យ​បាញ់ប្រហារ​បណ្ដាល​ឲ្យ​រង​របួស​ធ្លាយ​ពោះវៀន​នឹង​ដៃត្រូវ​សាច់ញាតិ​របស់​ជនរងគ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ហៅ​មន្ទីរពេទ្យ​លោក​សង្ឃ​ភ្លាមៗ​ផង​ដែរ​។
តាមប្រភព​ដដែល​បានបន្ដទៀត​ថា​ក្រោយ​ពី​ប្លន់​ប្រដាប់​អាវុធ​រួច​ កម្លាំង​នគរបាល​​សហការ​ជាមួយ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែនជ័យ​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​មិន​ខ្លាច​បាត់​បង់​ជីវិត​ដោយ​ប្ដូរ​ជា​មួយ​ក្រុម​ជន​សង្ស័យ​ប្រដាប់​ដោយ​អាវុធ​ស្ទើរ​គ្រប់​ដៃ​ រហូត​ឈាន​ដល់​ឡោម​ព័ទ្ធ​ចាប់​បក្ខពួក​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៧នាក់​ថែម​ទៀត​ផង​។
តាមប្រភព​ដដែល​បានបន្ដទៀត​ សំភារៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​យក​ទៅ​នោះ​មាន​៖​ លុយ​ចំនួន​៥០០ដុល្លារ​ ខ្សែ​ក​ផ្លាទីន​ចំនួន​៥កន្លះ​និង​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ទៀត​។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៧នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​នាំ​មក​សាក​សួរ​នៅ​អធិការ​ខណ្ឌ​ដើម្បី​ស្វែងរក​ចាប់​បក្ខពួក​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *