ម្ចាស់ចូលក្នុងផ្ទះមួយភ្លែតឃើញឱកាសល្អលួចកាច់ក​ម្ចាស់ចេញមកទាន់ស្រែកឆោឡោចាប់បានភ្លាមៗ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួច កាច់សោ ក ម៉ូតូ បានសម្រេច តែគ្មានវាសនា ម្ចាស់ចេញមកទាន់ស្រែកផ្អើលអ្នកជិតខាង កាលពីវេលម៉ោង១២និង១៥នាទីថ្ងៃត្រង់ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ នូ ណារិន អាយុ៣២ឆ្នាំមុខ
របរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មី សង្កា
ត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែក​ឯ​ម្ចាស់ម៉ូតូឈ្មោះ កែ សុធារី អាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភព​ព័ត៌មាន​ពី​ម្ចាស់ម៉ូតូបាន​អោយ​ដឹង​ថា​​ នៅ​មុន​ពេល​កើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រឹមពណ៌ខ្មៅសេរី២០១២ពាក់ស្លាកលេខភ្នំពេញ1BF-8592នៅមុខផ្ទះរួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះរំពេចនោះស្រាប់តែជនសង្ស័យចេញមកធ្វើសកម្មភាពលួចម៉ូតូពេលបញ្ឆេះជិះចេញគាត់បាន់ឮសំឡេងម៉ូតូក៍ចេញមើលឃើញជនសង្ស័យជិះចេញគាត់ក៍រត់ដេញតាមពីក្រោយដោយស្រែកចោរៗគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញក៍ដេញតាមរហូតជិតមួយគីឡូដីទើបចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយឡែកម៉ូតូបានប្រគល់ជូនម្ចាសើដើមវិញ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *