មេ​ប៉ុស្តិ៍​ឡើង​ថ្មី​វៃ​មួយ​ករណី​ ខណៈដែល​ចោរ​ឆក់​យ៉ាង​សកម្ម​

ភ្នំពេញ៖ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបាន​កម្លាំង​នគរបាល​សហការ​ជាមួយ​ប្រជាពលរដ្ឋនាំគ្នាដេញចាប់​យក​មក​ផ្ដន្ទាទោស​ ខណៈដែល​រូបគេបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានហើយតែរត់មិនរួច។​ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើងកាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទីយប់តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ខាងលិចស្តុបរង្វង់មូលកាំកូស៊ីតធី ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ សាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅម្តុំវត្តជុំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំណែកបក្ខពួកដែលរត់គេចខ្លួនមិនត្រូវបានស្គាល់ឈ្មោះ។ រីឯ​ជនរងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកជាមួយបុរសម្នាក់ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរឹទ្ធី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-8523 មកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះដែលស្ពាយនៅនិងស្មារបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន។ ភ្លាមៗនេះក៏​កម្លាំង​នគរបាល​មូលដ្ឋាន​ដែល​យាម​ប្រចាំ​ការ​នៅ​ទី​នោះ​សហការ​ជាមួយ​ប្រជាពលរដ្ឋម្នាក់ជិះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទម៉ូតូធំ បានឃើញហេតុការណ៍ហើយបានជិះទៅបំបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលហើយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះដេញចាប់ខ្លួនជនសង្ស័យដែលជាអ្នកបើកម៉ូតូបានម្នាក់វាយទ្រោមខ្លួន។ ចំណែកឯបក្ខពួកម្នាក់ទៀតបានងើបរត់គេចខ្លួនបាត់សម្រោល។ រីឯជនរងគ្រោះបានយកកាបូបរបស់ខ្លួនពីជនសង្ស័យ ហើយក៏ឡើងជិះម៉ូតូបន្តដំណើរទៅមុខទៀតបាត់​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​អ្វី​នោះ​ទេ​។

ក្រោយកើតហេតុជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *