រថយន្តបុកម៉ូតូស្លាប់កសិករម្នាក់ របួសធ្ងន់ម្នាក់

ខេត្ត​ព្រះសីហនុ ៖ បុរ​ស​​ម្នាក់ បាន​ស្លាប់ ​នៅនឹ​ងក​ន្លែង និ​ង​ម្នា​ក់ទៀ​ត រងរបួស​​ធ្ងន់ ដោយ​សារ​​រថ​យន្ត បើក​បុក​​ម៉ូតូ​​ពី​ក្រោយ ពេល​ធ្វើ​ដំ​ណើរ ស្រប​ទិ​ស​​គ្នា ហើ​យរថយន្ត​បើ​ក​រត់​​បាត់ កាល​ពី​វេលា​​ម៉ោ​ង ១​​និង​១​០ នាទីរសៀលថ្ងៃ  ព្រហស្បតិ៍ ៨ រោច  ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ​ថ្ងៃ​៥ ខែ​កក្កដា ឆ្នាំ​២០​១៨ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ លេខ​១៥៨-១៥៩ ស្ថិតនៅក្នុង ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ចនគរចរាចរស្រុកព្រៃនប់ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កដោយ​រថយន្ត ១​គ្រឿង មិន​ស្គាល់​ម៉ាកបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ មាន​ទិសដៅ ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ។ លុះដល់​ចំណុច​ខាងលើ បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ដ្លាកកលេខ បើកបរ​ដោយ​ឈ្មោះ លន់ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ស្វាយ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្លាប់​នៅ​កន្លែង កើតហេតុ និង​អ្នករួមដំណើរ ឈ្មោះ គ​ក់ ទី ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មុខរបរ​កសិករ បាន​រងរបួស​ធ្ងន់ មាន​ទីលំនៅ ដូច​អ្នកបើកបរដែរដោយធ្វើដំណើរមាន​ទិសដៅស្របគ្នា​៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *