ទាំងព្រឹក​អុល​! បុរសម្នាក់ដេក​ស្លាប់នៅក្នុងបន្ទប់សង្ស័យខ្យល់​គរ​

ភ្នំពេញៈ បុរសម្នាក់​ដេក​ស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យជា​ខ្យល់គរ​ធ្វើ​អោយ​មាន​ការ​ភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសព​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ សួង ចាន់ដារា អាយុ ២៧ឆ្នាំមាន មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុ មានស្រុកំណើត នៅស្រុកជំគិរី ខេត្តកំពត។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ​ កាលពីវេលាម៉ោង៦និង៣០​នាទី​ព្រឹក​អ្នកដែលធ្វើជាមួយ បានមកហៅទៅធ្វើដូច​សព្វ​រាល់ដងតែមិនឃើញជនរងគ្រោះឆ្លើយតប ជាច្រើនដង ទើបមានការឆ្ងល់ក៏បាននាំគ្នាគាស់បង្អួចមើលក៏ឃើញជនរងគ្រោះគេងស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្តក៏ធាក់ទ្វារទម្លុះចូលទៅមើលជាក់ស្តែងស្រាប់តែជនរងគ្រោះស្លាប់ពិតប្រាកដមែន ទើបនាំគ្នាផ្អើលឆោឡោរាយការណ៍ទៅអជ្ញាធរ និង​កម្លាំង​នគរបាល​មូលដ្ឋានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ​កោសល្យវិច័យ​ ដើម្បីប្រគល់សពឲ្យទៅបងប្អូនយកទៅតាមប្រពៃណី​នៅ​ឯស្រុក​កំណើត​៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *