រន្ទះបាញ់បងស្រីស្លាប់ របួសធ្ងន់ប្អូនប្រុស ពេលកំពុងស្ទូងស្រូវកណ្តាលភ្លៀងធ្លាក់

ខេត្តកំពង់ឆ្នាំងៈ យុវតីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងប្អូនប្រុសម្នាក់ទៀត បានរង​របួសនៅក្នុងហេតុការណ៍គ្រោះធម្មជាតិដោយរន្ទះបាញ់ កើតឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃ អាទិត្យ ១១ រោច  ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០១៨ នៅចំណុចអន្លង់កៅឪ ដែលស្ថិតក្នុងភូមិអង្គ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គ្រាដែលបងប្អូន​ពីរនាក់នេះកំពុងស្ទូងស្រូវក្នុងស្រែ ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ស្រីរត្ន័ ភេទស្រី អាយុ២១ឆ្នាំ ស្លាប់ ចំណែកប្អូនប្រុស ឈ្មោះ សេង ផានិត អាយុ១៤ឆ្នាំ រងរបួសធ្ងន់។ អ្នកទាំងពីជាបងប្អូនបង្កើតរសនៅក្នុង ភូមិ ឃុំ ស្រុក ខេត្ត ខាងលើ។

ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងទៀត ថានៅមុនពេលកើតហេតុខាងលើនេះមានភ្លៀង ខ្យល់ កន្ត្រាក់ បានធ្លាក់យ៉ាងខ្លាំងក្នុងភូមិ ខណៈដែលពីរនាក់បងប្អូននេះកំពុង នៅក្នុងសែ្រ​ស្ទូងស្រូវ ស្រាប់តែរន្ទះបាញ់កក្រើកភូមិ បណ្តាលឲ្យ​បងស្រីស្លាប់ភ្លាមៗ​នៅនិងកន្លែងកើតហេតុ ដោយឡែកប្អូនប្រុសបានរងរបួសធ្ងន់ត្រូវបានអ្នកភូមិ ទៅដល់ជួយសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្លាមៗ ។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះក្រោយពីធ្វើកោស្យវិច័យរួច ត្រូវបាន​សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ នៅថ្ងៃដដែលនេះផងដែរប្រធានអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យក៏បាននាំយកគ្រឿងសម្ភារបរិក្ខាឧបភោគបរិភោគទៅប្រគល់ជូនដោយផ្ទាល់ដៃដល់គ្រួសាជនរងគ្រោះ ផងដែរ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *