កម្លាំងនគរបាលខេត្តជាប់ព្រំដែន​ កម្ពុជា​ វៀតណាម​ ឡាវ​ ចំនួន​ ០៦​ខេត្ត​ បានបើកកិច្ចប្រជុំស្តីពី​កិច្ចសហប្រតិបត្តិការ​រក្សាសន្តិសុខ​

0
197

 

 

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៦​ នគរបាលខេត្តជាប់ព្រំដែន​ កម្ពុជា​ វៀតណាម​ ឡាវ​ ​ រួមមានចំនួន០៦​ ខេត្ត​ ខេត្តរតនគិរី​ និងស្ទឹងត្រែង​ នៃព្រះរាជាណាចក្រកម្ពុជា​ ខេត្តយ៉ាឡាយ​ និងខេត្តកន្ទូម​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម​ និងខេត្ត​អត្តពឺ​ ខេត្តសេកង​ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ បានបើកកិច្ចប្រជុំស្តីពី​ កិច្ចសហប្រតិបត្តការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​ តំបន់ជាប់ព្រំដែន​ នៃប្រទេសទាំងបី​ កម្ពុជា​ វៀតណាម​ ឡាវ​ លើកទីបី​ នៅសណ្ឋាគាររតនសុីធីក្រុងបានលុង​ ខេត្តរតនគិរី​ ។​

កិច្ចប្រជុំនេះធ្វើឡើងយោងតាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៥​ រវាងក្រសួងមហាផ្ទៃ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្រសួងសន្តិសុខសាធារណ:​ (ឡាវ)​ និងក្រសួងនគរបាល​ (វៀតណាម)​ ។

​ ថ្លែងបើកកិច្ចប្រជុំលោក ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អក្នុងឋានៈជាខេត្តជាខេត្តជាប់ភូមិផងរបងជាមួយគ្នា​ សំដៅរួមចំណែកក្នុងការពង្រឹងការទំនាក់ទំនងឲ្យមានភាពល្អប្រសើរ​ និងពង្រីកការចាត់តាំងការអនុវត្តឲ្យចេញជារូបរាងនូវរាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នាក្នុងរយៈពេលកន្លងមក​ ជាពិសេសការអនុវត្តនូវសេចក្តីថ្លែងការទាំង១០​ ចំណុចនៃកិច្ចប្រជុំកំពូលលើកទី៨​ នៅទីក្រុងវៀងចន្ទ​ និងអនុវត្តតាមស្មារតីកិច្ចប្រជុំលើកទី៩របស់គណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា​ វៀតណាម​ ឡាវ​ (CLV)​ កាលពីថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៤នៅខេត្តសៀមរាម​ ដោយផ្តោតលើការទំនាក់ទំនង​ រឹតចំណងសាមគ្គីភាព​ មិត្តភាព​ ភាតរភាពជាប្រពណីល្អ​ ការយោគយល់​ និងជឿទកចិត្តគ្នាទៅវិញទៅមកដោយធានាបាននូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ​ និងសុវត្ថិភាពល្អប្រសើរក្នុងការងារទប់ស្កាត់​ និងបង្ក្រាបរាល់សកម្មភាពបង្ករភេរវកម្ម​ និងឧក្រិដ្ឋកម្មឆ្លងដែន​ ដូចជា៖​ ការដាំដុះ​ ការផលិត​ ការដឹកជញ្ជូន​ ការជួញដូរ​ ការរក្សាទុក​ ការចែកចាយ​ និងការប្រើប្រាស់គ្រឿងញៀន​ ការជួញដូរមនុស្ស​ អាវុធជាតិផ្ទុះ​ ការរត់ពន្ធទំនិញខុសច្បាប់​ ការលួចកាប់ឈើ​ ការទិញលក់​ ការដឹកជញ្ជូនឈើ​ ផល​ អនុផលព្រៃឈើ​ ខុសច្បាប់​ ការលួចកាប់គាស់សម្បត្តិធម្មជាតិ​ រួមទាំងបទល្មើសផ្សេងៗទៀត​ ព្រមទាំងបានផ្តល់លទ្ធភាពសំខាន់ដល់កិច្ចអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន​ ឲ្យមានការរីកចម្រើនគ្រប់វិស័យ​ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ​ទាំងសងខាង​ ។

​ ឯកឧត្តមក៏បានជំរុញឲ្យនគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងបី​ ធ្វើការទំនាក់ទំនងឲ្យកាន់តែល្អប្រសើរលើវិស័យមនុស្សធម៌​ សិទ្ធមនុស្ស​ ដោយមិនប្រើហិង្សា​ ឬឈានដល់ការប្រើប្រាស់អាវុធដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាមួយនៃប្រទេសទាំងបីដោយប្រការណាមួយឡើយក្នុងករណីមានការលួចឆ្លងដែន​ ឬប្រព្រឹត្តបទល្មើសខុសច្បាប់ឆ្លងដែន​។​

អង្គប្រជុំក៏បានចុះហត្ថលេខារួមលើខ្លឹមសារកំណត់ហេតុដែលមានចំនួន១១​ ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០១៧ផងដែរ​ ៕សិរសា​

 

LEAVE A REPLY

Please enter your comment!
Please enter your name here