នារីម្នាក់ជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតរបួសទាំងសងខាង

ភ្នំពេញ៖​ នារីម្នាក់បានជិះម៉ូតូnexមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងទៀតពីក្រោយបណ្តាលអោយដួលរងរបួសទាំងសងខាងត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៨​ នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន្ត​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

​តាមប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AJ 6268 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកnexពណ៍សពាក់ស្លាកលេខកណ្តាល1Y 8298 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនហើយបានជ្រុលបុកពីក្រោយម៉ូតូហុងដាពេញទំហឹង​បណ្តាលអោយដួលទាំង២រងរបួសទាំងសងខាង។

​ក្រោយពេលកើតហេតុនារីជិះម៉ូតូបង្កត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ទៀតរបួសរលាត់ដៃជើងមិនព្រមឡើងរថយន្តទៅសង្គ្រោះនោះទេ។ ដោយឡែកម៉ូតូត្រូវបានដំណាងភាគីខាងនារីបង្កមកដោះស្រាយចេញថ្លៃខូចខាតទៅលើបុរសរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕98

Leave a Reply

Your email address will not be published. Required fields are marked *