៣នាក់ស្រវឹងស្រា ចាប់អូសដៃប្រពន្ធគេរំលោភសេពសន្ថវៈបូកក្រោមស្ពាន

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង៦ និង៣០នាទី​យប់​ថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៦ នៅ​ចំណុច​អូរ​ខាងកើត​ភូមិ​ស្រែ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ចម្ងាយ​ពី​ផ្លូវជាតិ​លេខ៦២ប្រហែល១គីឡូម៉ែត្រ កើតមាន​ករណី​បុរស៣នាក់​ចាប់រំលោភ​ស្ត្រី​ជាប្រពន្ធគេអាយុ៣២ឆ្នាំ​ម្នាក់ដោយរំលោភម្នាក់ម្តងៗរហូតបានសម្រេច ពេលដែល​នាង​បានចេញ​ទៅតាម​ប្តី​នៅចាំ​ចម្ការ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុន​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅតាម​ប្តី​នៅ​ចំការ លុះ​ដើរ​ដល់​ចំណុច​ស្ពាន​ឆ្លង​អូរ ក៏​ជួបប្រុសៗមួយក្រុម​កំពុង​ផឹកស៊ី ពេលនោះ ស្រាប់តែបុរស៣នាក់​រត់​មក​ចាប់ស្រី្តរងគ្រោះអូស​ចុះក្រោម​ស្ពាន ហើយ​សម្រាត​ខោអាវ​រំលោភ​ម្នាក់ម្តងៗបានសម្រេច ។ លុះមកដល់ព្រឹក​ថ្ងៃទី២៧ ធ្នូ នេះ សម​ត្ថកិច្ច​​ចាប់ខ្លួន​ជនសង្ស័យពីរនាក់​ឈ្មោះ​យ៉​ន សុ​ភ័​ក្ត អាយុ២៦ឆ្នាំ និង​ម្នាក់​ឈ្មោះ​ថៃ នួន អាយុ២៥ឆ្នាំ ចំណែក​ម្នាក់ទៀត​ឈ្មោះ​សុខ ជា អាយុ២៧ឆ្នាំ កំពុង​គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *