សន្តិសុខផ្សារអូឡាំពិក បាញ់ខ្លួនឯង ព្រោះស្រលាញ់អ្នកលក់ដូរកូនអ្នកមានមិនបាន

ភ្នំពេញ៖ យុវជនម្នាក់បានបាញ់ប្រហារខ្លួនឯងមិនបានសម្រេចដែលសង្ស័យថាមានវិប្បត្តិ ស្នេហា បានកើតឡើងស្ថិតនៅក្នុងផ្សារអូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បណ្តាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះអាយុជីវិតនៅមន្ទីពេទ្យ ។

ជនរងគ្រោះឈ្មោះ ស្រុង ឈិនឡុង អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខផ្សារអូឡាំពិក​ក្រុមហ៊ុនថៃប៊ុនរ៉ុង ស្នាក់នៅផ្សារអូឡាំពិក។

បើតាមសម្ដីអ្នកជិតខាងបានឃើញសន្តិសុខខាងលើ ដែលសង្ស័យមានវិប្បត្តិស្នេហា បានលួចស្រលាញ់ស្រីម្នាក់ជាអ្នកលក់ដូរទំនិញក្នុងផ្សារអូឡាំពិក ទាំងខ្លួនឯងជាអ្នកក្រ គ្មានអីសោះ ។

ប្រភពខាងលើបានឲ្យដឹងថា មុនពេលផ្ទុះអាវុធបាញ់ប្រហារខ្លួនឯងនៅលើអគារជាន់ទី៣ ផ្សារអូឡាំពិក បុរសសន្តិសុខបានសរសេរសំបុត្រដាក់ក្រដាស់៣សន្លឹក ដោយបន្សល់ទុកក្រោយពីបាញ់សម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមហ៊ុន ដឹកបញ្ជូនទៅសង្គ្រោះ ហើយនៅក្នុងក្រដាស់បានសរសេរផ្តាំផ្ញើថា៖ «អានីអូនសំលាញ់ បងទៅហើយ បងគ្មានអីគ្រប់យ៉ាងអោយអូនដូចជាគេទេត្រឹមជាសន្តិសុខ មិនដូចគេកូនថៅកែ ជូនពរអូនអោយមានក្ដីសុខ រស់នៅមានសុភមង្គលជាមួយគេរហូត….»។

ក្រោយពីកើតហេតុគេមិនទាន់ស្ថានភាពជនរងគ្រោះនៅឡើយតែ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរស្ស៊ី មិនបាត់បងជីវិតទេ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *