បង្ហាញមុខជនសង្ស័យប្រុសស្រី៩នាក់ជាមុខសញ្ញាលួចឆក់ប្លន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១ ៨ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យ៩នាក់មុននៅបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

គួររំលឹកថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀតដែលពាក់ព័ន្ធករណី លួចប្លន់និងកាច់កម៉ូតូ យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ
-ទី០១ឈ្មោះ ផល សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូ) ,
-ទី០២ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូនិងឆក់)
-ទី០៣ ឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ចេញពីពន្ធនាគារថ្មីៗនិងសមគំនិតលួច)
-ទី០៤ ឈ្មោះ ប៊ុនធី ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(សមគំនិតលួច)
-ទី០៥ ឈ្មោះ យឹម សារ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(លួចកាច់កម៉ូតូ និងឆក់)
-ទី០៦ ឈ្មោះ ញៀន លីដេរ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(សមគំ និតលួច)
-ទី០៧ ឈ្មោះ យុន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឆក់)
-ទី០៨ ឈ្មោះ ហេង ស្រីណាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(សមគំនិតលួច)
-ទី០៩ ឈ្មោះ អេវ ណាវិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ចេញពីពន្ធនាគារថ្មីៗនិងសម គំនិត លួច) ។ចំណែកជនរងគ្រោះឈ្មោះ ធល សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ នគរបាល មានទីលំនៅផ្ទះលេខ៥៣៨ ផ្លូវបេតុងបុរីចំការដូង២ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជីះម៉ូតូ១គ្រឿងម៉ាក សង់បុិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BO -7190 បានចូលទៅធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងម៉ាក់ Let’s ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FR-8814 ដែលជនរងគ្រោះបានទុកមុខផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មើលតាមកាំមេរាសុវត្ថភាពក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចរួចក៏បានស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចដែលចុះល្បាត ក៏ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ដង្កោបានធ្វើការដេញនិងឃាត់ខ្លួនបានភ្លាមៗយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក្រោយពីរធ្វើការសាកសួជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថារូបគេពិតជាធ្វើសកម្មភាពកាច់កម៉ូតូខាងលើពិតប្រាកដមែន ហើយពយុកគេប្រាប់ថាគេមានបក្ខពួក៨នាក់ទៀត ទើសមត្ថកិច្ចចុះទៅឆែកឆេបន្ទប់ជួលនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀត ចំណែកជនសង្ស័យម្នាក់ទៀតបានដឹងខ្លួលមុនរត់គិចខ្លួនបាត់ ជនសង្ស័យទាំង៩នាក់ត្រូវសមត្ថកិច្ចយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

សមត្ថកិច្ចដកវត្ថុតាងរួមមាន៖ ១-ម៉ូតូម៉ាកSuzuki Let ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FR 8814 មានលេខតួ និងលេខម៉ាស៊ីន404130 ចំនួន០១គ្រឿង,២-ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1J6477 មានលេខតួ 201393 លេខម៉ាស៊ីន 1038903 ចំនួន០១គ្រឿង ,៣-ម៉ូតូម៉ាកហុងដាសេ 110 សេរី2012 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BO 7091 មានលេខតួ និងលេខម៉ាស៊ីន 8016537 ចំនួន០១គ្រឿង, ៤-ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A 9340 មានលេខតួ និងលេខម៉ាស៊ីន 8024348 ចំនួន០១គ្រឿង, ទី០៥ កាបូបលុយតូចចំនួន០២, ទី០៦ កាបូបស្ពាយ ចំនួន០៣, ទី០៧ សោរខ្សៀរលេខ៨ចំនួន០១, ទី០៨ ដែកសំជ្រុងចុងសំប៉ែតស្រួចចំនួន០១, ទី០៩ ដែកឆ្កឹះសោរ ចំនួន០១, ទី១០ ទូរស័ព្ទដៃពណ៌ខ្មៅម៉ាក់AIS ចំនួន០១គ្រឿង, ទី១១ សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *