ភ្នំពេញ៖ បុរសវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែត្រូវរថយន្តមួយគ្រឿងបើកបំបុក ខណៈកំពុងឈប់ម៉ូតូជិតផ្លូវកែង នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តាយផ្លូវ៤៧០ កែផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ(មិនទានស្គាលឈ្មោះ)បានជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-5182 មកឈប់ម៉ូតូនៅកៀនផ្លូវ៤៧០ លុះមួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-3913 បើកបរដោយស្ត្រីចំណាស់ម្នាក់តាមបណ្តោយផ្លូវ១៦៣ បត់ឆ្វេងមកផ្លូវ៤៧០ ហើយបានគេចម៉ូតូមួយគ្រឿងក៏ច្រលំជាន់ហ្គារថែម ជ្រុលទៅបុកជនរងគ្រោះទាំងកំរោល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តវិញបានក្រឡាប់ផ្ញារជើង ត្រូវសមត្ថកិច្ចទៅដល់ឃាត់បានជនបង្ក ៕ អូនធួក
