ហុីយ៉ាន់ដាយបុករះស្លាកបាន់ណូនិងបង្គូលភ្លើងរបងសាលរៀននិងបែកទុយោទឹកប្រជាពលរដ្ឋខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ចំណុះ៤តោនមួយគ្រឿងបើកបោះពួយយ៉ាងលឿនរេចង្កូតទៅបុកបង្គូលស្លាកប៉ាន់នៅចំកណ្តាលសួនចែកទ្រូវផ្លូវបាក់រាបដល់ដីនិងបង្គូលភ្លើងមួយដើមរួចបន្តទៅបុករបងសាលាបង្រៀនបឋមសិក្សាភ្នំពេញថ្មីនិងបែកទុយោទឹកផ្ទះប្រជាពលរដ្ឋរងការខូតខាតយ៉ាងដំណំរថយន្តបង្កទៅមុខលេងរួចចំណែកអ្នកបើកបរគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅចំណុចសាលាបង្រៀនបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយ​យផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្តភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហុីយ៉ាន់ដាយចំណុះ៤តោនមួយគ្រឿងក្បាលពណ៏សទ្រុងពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ3B-4825ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុសង្ស័យនាក់បើកបរងោកមួយភាំងបានរេចង្កូតមកខាងឆ្វេងឡើងលើសួនចែកទ្រូងផ្លូវបុកបង្គូលស្លាកប៉ាន់ណូមួយដើមបាក់រាបដល់ដីហើយបានឆ្លងមកផ្លូវម្ខាងទៀតទៅបុកបង្គូលភ្លើងថ្មមួយដើមបាក់ពីកំណាត់រួចបន្តទៅបុករបងសាលបង្រៀនបឋមភ្នំពេញថ្មីបាក់អស់មួយផ្ទាំងនិងបែកទុយោទឹកផ្ទះប្រជាពលរដ្ឋនៅជាប់និងរបងសាលាខូតខាតយ៉ាងដំណំរថយន្តបង្កផ្ទប់ជាប់និងរបងសាលាទៅមុខលេចរួច។ចំណែកអ្នកបើកបរបានដាក់មេប្រូចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *